31/08/2015 09:45 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវា​បដិវត្តន៍​ខែសីហា​និង​បុណ្យ​ជាតិ​នៅ​ឯបរទេស


សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិនៅឯបរទេស

ក្នុងប៉ុន្មាន​ថ្ងៃនេះ បណ្ដាស្ថានទូត​វៀតណាម​ប្រចាំនៅ​ឯបរទេស បាន​រៀបចំសកម្មភាព​ជាច្រើន រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី៧០ នៃទិវាបដិវត្តន៍ខែសីហា និង​បុណ្យជាតិថ្ងៃទី២ខែកញ្ញា។

អគ្គ​ស្ថាន​កុង​ស៊ូល​វៀតណាម​នៅទិក្រុង Houston រដ្ឋ Texas អាមេរិក បានរៀប​ចំពិធីជប់​លៀង​រំលឹក​ខួប​អនុស្សាវរីយ៍ លើក​ទី៧០ នៃ​ទិវាបដិវត្តន៍ខែ​សីហា និង​បុណ្យជាតិ ថ្ងៃទី២ខែកញ្ញាឆ្នាំ២០១៥​ ប្រក្រតី​ទំនាក់​ទំនង​ការ​ទូត​វៀត​ណាម អាមេរិក និង​៥ឆ្នាំ បង្កើត​អគ្គស្ថានកុងស៊ូល​វៀត​ណាមប្រចាំ​ទិក្រុង Houston រដ្ឋ Texas អាមេរិក។ អគ្គកុង​ស៊ុល លោក Nguyen Van Hoa បានរំលឹកឡើងវិញ​នូវសមិទ្ធិផល ដែលវៀត​ណាម ទទួល​បាន​ក្នុងរយៈ​ពេល​៧០ឆ្នាំកន្លង​ទៅ រួមជាមួយ​ជំហាន់សំខាន់ៗ​ក្នុងទំនាក់​ទំនងវៀត​ណាម-អាមេរិក នាពេល​ថ្មីៗ​នេះ​។

​ក៏ក្នុងប៉ុន្មាន​ថ្ងៃ​នេះ ស្ថានទូតវៀតណាមប្រចាំនៅប្រទេស Angola និង​អូស្ត្រាលី​ក៏បាន​រៀប​ចំពិធី​រំលឹក​ខួប​អនុស្សាវរីយ៍ លើក​ទី៧០ នៃទិវាបដិវត្តន៍ខែសីហា និង​បុណ្យ​ជាតិ ថ្ងៃ​ទី​២ខែ​កញ្ញា​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ