30/08/2015 14:53 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិនៅប្រទេស​ជាច្រើន


ពិធីជប់លៀង រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបុណ្យជាតិ

នាយប់ថ្ងៃទី២៨ខែ​សីហាឆ្នាំ២០១៥ នៅទីក្រុងវៀង​ច័ន្ទ ស្ថាន​ទូតវៀតណាមប្រចាំ​នៅឡាវ បាន​រៀប​ចំពិ​ធី​ជប់​លៀង រំលឹក​ខួបអនុស្សាវរីយ៍លើកទី៧០ទិវាបុណ្យជាតិ (ថ្ងៃទី២ខែ​កញ្ញា)។ នៅទី​នេះ ឯក​អគ្គរដ្ឋទូត​វៀត​ណាម ប្រ​ចាំ​នៅឡាវ លោក​ Nguyen Manh Hung បានរំលឹក​ឡើងវិញនូ​វចំណុច​លេច​ធ្លោ ក្នុងរយៈពេល៧០​ឆ្នាំ​កន្លងទៅ។ ដោយ​លោក អះអាងថា៖​ ជោគជ័យ និមួយៗ និងសមិទ្ធិផលនិមួយៗរបស់​វៀត​ណាម ក្នុង​រយៈ​ពេល​៧០​ឆ្នាំ​កន្លង​ទៅ សុទ្ធតែ​មានការ​គាំទ្រ ជួយឧបត្ថម្ភ​ពីមិត្តភក្តិ​អន្តរជាតិ ជាពិសេស​គឺចំណងសា​មគ្គី​ភាព ការ​ជួយ​ឧបត្ថម្ភ​ដ៏ធំ​ធេង​ ពីបក្ស រដ្ឋ និងប្រជាជនឡាវ។

ក៏នាយប់ថ្ងៃទី២៨ ខែសីហាឆ្នាំ២០១៥ ស្ថានទូតវៀតណាមប្រចាំនៅក្រិក ក៏បានរៀបចំ​ពិធីរំលឹក​ខួប​អនុស្សាវរីយ៍​លើកទី៧០ នៃទិវាបង្កើត​ផ្នែកការ​ទូតវៀត​ណាម (ថ្ងៃទី​២៨ខែសីហា​)។ ថ្លែងមតិ​នៅទី​នេះ ឯក​អគ្គ​រដ្ឋ​ទូត​វៀតណាម ប្រចាំនៅក្រិកលោក​ Dao Thanh Chung បានលើកច្បាស់ថា៖

“​ខ្ញុំសង្ឃឹម​ថា៖ នា​ពេល​ខាង​មុខ បន្តប្រពៃណីដ៏ភ្លឺស្វាងរបស់ជំនាន់មុនៗ​ដោយ​ស្មារតី​ម្ចាស់ការ ច្នៃប្រឌិត​ថ្មី និង​មាន​ប្រសិទ្ធិ​ភាព យើងនឹងសម្រេចរាល់​ភារកិច្ច​ដែល​បានបក្ស រដ្ឋ ប្រគល់ជូន។ នេះគឺជាការ​អនុវត្ត​ល្អ ការ​ងារ​កិច្ច​ការ​បរទេស ខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និង​ការងារ​ជនវៀត​ណាម នៅ​ឯបរទេស។”

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ