03/09/2015 10:10 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី២កញ្ញានៅឯបរទេស

នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ នៅរដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី ស្ថានទូតវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី២ ខែកញ្ញា។ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក NguyenThanh Son បានរំលឹកឡើងវិញនូវសមិទ្ធិផលដ៏ធំធេងដែលប្រជាជនវៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាមទទួលបានក្នុងអំឡុង៧០ឆ្នាំកន្លងទៅ។ ក្នុងជោគជ័យទាំងនោះ មិនអាចមិននិយាយដល់ការជួយឧបត្ថម្ភដ៏ថ្លៃថ្លាពីមិត្តសហព័ន្ធរុស្ស៊ីឡើយ។ ឯកអគ្គរដ្ឋទូត Nguyen Thanh Son បានសង្កត់ធ្ងន់ថា៖

ឯកអគ្គរដ្ឋទូត Nguyen Thanh Son ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍ (រូបថត៖Vietnamplus)

“ខ្ញុំជឿជាក់ថា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរនឹងកាន់តែអភិវឌ្ឍន៍​ពី​មួយថ្ងៃទៅមួយថ្ងៃ។ដូចលោកប្រធានាធិបតី Putin បានអះអាងថា ប្រទេសយើងទាំងពីរជានិច្ចកាលប្រកៀស្មាជាមួយគ្នាតាំងពីយូរណាស់មកហើយ ហើយយើងនឹងជានិច្ចកាលគាំទ្រគ្នាទៅវិញទៅមក”។

ជាមួយគ្នានោះ នាយប់ថ្ងៃដដែល នៅសឹង្ហបុរី ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅសឹង្ហបុរីលោក Nguyen Tien Minh បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្នវៀតណាមកំពុងឈានទៅដំណាក់កាលមួយនៃកំណែទម្រង់សេដ្ឋកិច្ច ដោយមាន យុទ្ធសាស្ត្ររៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចនិងរូបសណ្ឋានកំណើនសេដ្ឋកិច្ច។ ក្នុងកាលៈទេសៈនោះ ទំនាក់ទំនងយុទ្ធសាស្ត្រវៀតណាម-សឹង្ហបុរីនឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃដោយឈរលើមូលដ្ឋាន​កិច្ចសន្យាដ៏ខ្លាំងក្លារវាងថ្នាក់ដឹកនាំនៃឧបនាយករដ្ឋមន្រ្តីកម្ពុជាលោក ហោណាំហុង ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីនៅរាជធានីភ្នំពេញនៅពិធីរំលឹកខួបអនុស្សាវរីយ៍នៅរាជធានីភ្នំពេញ​របស់កម្ពុជា ឧប​នាយក​​រដ្ឋមន្រ្តីកម្ពុជាលោក ហោ ណាំហុងបានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិ បតិ្តការរវាងវៀតណាមនិងកម្ពុជា ហើយសំដែងការកោតសរសើរចំពោះការអភិវឌ្ឍន៍របស់វៀតណាម។

នាយប់ថ្ងៃទី១ កញ្ញា ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនក៏បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ដោយមានការចូលរួមរបស់តំណាងជិត ៨០០ នាក់ ជំនួសមុខឲ្យរដ្ឋាភិបាល អង្គភាពអាជីវកម្មជប៉ុន អង្គទូតនិងសហគមន៍ជនវៀតណាមនៅជប៉ុន។ មុននោះ នាយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ នៅម៉ុងហ្គោលី អនុប្រធានរដ្ឋសភាម៉ុងហ្គោលី លោក Gonchigdorj បានអបអរសាទរវៀតណាមក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវា បុណ្យឯករាជ្យជាតិ ហើយជឿជាក់ថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការរវាង ប្រទេស​ទាំងពីរនឹងកាន់តែអភិវឌ្ឍន៍ ដើម្បីសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនៅក្នុងតំបន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ