05/07/2015 10:55 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិអាមេរិកនិង២០ឆ្នាំវៀតណាម-អាមេរិកប្រក្រតីទំនាក់ទំនង

នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងនាយករដ្ឋមន្ត្រីវៀតណាម លោក​​ Nguyen Tan Dung បានផ្ញើសារលិខិត​អំណរសាទរជូនចំពោះលោក Barack Obama ប្រធានាធិបតីអាមេរិក ក្នុងឱកាស​រំលឹក​ខួបអនុស្សាវរីយ៍លើកទី ២៣៩ ទិវាបុណ្យជាតិ​របស់អាមេរិក។ ប្រធានរដ្ឋសភាវៀតណាម​ លោក Nguyen Sinh Hung ក៏បានផ្ញើសារលិខិត អំណរសាទរ ជូនចំពោះ​ លោក​​ Joseph Biden ប្រធានព្រឹទ្ធិសភា​អាមេរិក​ និងលោក John Boehner ប្រធាន​រដ្ឋសភា​​អាមេរិក។ នាថ្ងៃនេះដែរ លោក Pham Binh Minh ឧបនាយ៦ករដ្ឋមន្ត្រី​និងជារដ្ឋមន្ត្រីការបរទេស​វៀតណាមក៏បានផ្ញើសារលិខិត អំណរសាទរជូន ចំពោះ លោក John Kerry រដ្ឋ​មន្ត្រី​ការបរទេសអាមេរិកផងដែរ។

នាថ្ងៃទី៣កក្កដាដដែល នៅទីក្រុងហាណូយ ក៏បានប្រព្រឹត្តទៅពិធី​ប្រគល់រង្វាន់ នៃការប្រឡង និងតាំងពិព័រណ៍​ទំ​នាក់​ទំនងវៀត​ណាម-អាមេរិក​ និងប្រទេស​​អាមេរិក ផងដែរ៕ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ