03/05/2015 14:29 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាទី៣០ មេសា និងទី១ ឧសភានៅឯបរទេស

នាថ្ងៃទី១ ខែឧសភា ឆ្នាំ ២០១៥ ជនរួមជាតិវៀតណាមនៅមណ្ឌលរដ្ឋបាលពិសេស ម៉ាកាវ(ចិន)បានរៀបចំ​ពិធី​រំលឹក​​ខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ និងលើកទី១២៩នៃ​ទិវា​ព​លកម្មអន្តរជាតិ។

ថ្លែងមតិនៅ ទីនេះ អគ្គកុងស៊ុលវៀតណាមប្រចាំនៅហុងកុងនិងម៉ាកាវលោក Hoang Chi Trung បានអះអាងថា  មហាជ័យជំនះនៅនិទាឃរដូវឆ្នាំ១៩៧៥ គឺជាទំព័រ១ដ៏ភ្លឺស្វាងក្នុង ប្រវត្តិសាស្ត្រកសាងនិងការពារប្រទេស​របស់​ប្រជាជាតិ​វៀតណាម។ ក្នុងឱកាសនេះដែរ លោកក៏សំដែងគោលបំណងថា ពលករវៀតណាមនៅម៉ាកាវបន្ត​ខំ​ប្រឹង​ប្រែងដើម្បីរួម វិភាគទានច្រើនថែមទៀតសំរាប់ប្រទេសជាតិ ជាពិសេសគឺកសាងគ្រួសារឲ្យបានសម្បូរ ហូ​ហៀរ​ សមភាពនិងសុភមង្គល។ ក្នុងបរិយាកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវា​រំដោះ​ភាគ​ខាង​ត្បូង​ទាំង​ស្រុង ឯកភាពប្រទេសជាតិ នារសៀលថ្ងៃទី៣០ មេសា នៅភោជនីយដ្ឋាន Viet ​Soul នៅ មជ្ឈមណ្ឌល​វប្បធម៌​ពាណិជ្ជកម្មនិងសណ្ឋាគារ “ហាណូយ-ម៉ូស្គូ” នៃប្រទេសរុស្ស៊ី ក៏បានប្រព្រឹត្តទៅកម្មវិធី​តូរ​តន្ត្រី​ពិសេស​ដោយ​ប្រធានបទ “រាល់បទចម្រៀងរួម ដំណើរជាមួយខែឆ្នាំ” ផងដែរ៕ 

 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ