01/09/2015 10:12 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ ទិវាបុណ្យជាតិទី ២ កញ្ញា នៅក្នុងនិងក្រៅប្រទេស


សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ ទិវាបុណ្យជាតិទី ២ កញ្ញា នៅក្នុងនិងក្រៅប្រទេស (Image: VNA)

ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ ទិវាបដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី ២ ខែកញ្ញា នារសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៥ គណៈកម្មាធិការបក្សទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានរៀបចំពិធីប្រគល់គ្រឿងឥស្សរិយយសសំរាប់បក្ខជនព្រឹទ្ធាចារ្យ ក្នុងនោះ មានលោក Le Thanh Hai សមាជិកការិយាល័យនយោបាយនិងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ។ នាយប់ថ្ងៃដដែល ស្ថានីយ៍ទូរទស្សន៍​វៀតណាមបានរៀបចំកម្មវិធីផ្សាយពិសេស “ទង់ជាតិឯករាជ្យ” នៅកំពែងបរមរាជវាំង  Thang Long (ទីក្រុងហាណូយ) និងទីក្រុងហូជីមិញ។

ក៏ក្នុងឱកាសនេះដែរ មជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនិងអាស៊ាននៅវិទ្យាស្ថានអាស៊ីចុងបូព៌ាចំណុះបណ្ឌិត​សភា​វិទ្យាសាស្ត្ររុស្ស៊ីបានចុះផ្សាយសៀវភៅក្រោមចំណងជើងថា “វៀតណាមនាបច្ចុប្បន្ន”។ ក្នុងពេលនោះ
ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែនសហការជាមួយសហគមន៍ជនវៀតណាមនៅទីនេះបានរៀបចំសកម្មភាព​ជាក់ស្តែងរំលឹកខួបអនុស្សារវរីយ៍ទិវាបុណ្យជាតិទី ២ ខែកញ្ញាដូចជា ពិធីមីទ្ទីញ ការប្រឡងវប្បធម៌និងកីឡានិងការសម្តែងសិល្បៈ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ