08/11/2016 10:29 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបលើកទី ៩៩ នៃទិវាបដិវត្តន៍ខែតុលារុស្ស៊ីលើទូទាំងប្រទេសវៀតណាមនិងលើពិភពលោក


គណៈប្រតិភូទីក្រុងហាណូយ ដឹកនាំដោយលោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ
បានទៅដាក់កម្រងផ្កា នៅវិមាន Vladimir I.Lenin

ក្នុងឱកាសរំលឹកខួបលើកទី៩៩នៃទិវាបដិវត្តន៍ខែតុលារុស្ស៊ី ថ្ងៃទី៧ ខែវិច្ឆិកា នោះ នាព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​ គណៈប្រតិភូទីក្រុងហាណូយ ដឹកនាំដោយលោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទី​ក្រុង​ហាណូយ បានទៅដាក់កម្រងផ្កា នៅវិមាន Vladimir I.Lenin នៃសួនឧទ្យាន Chi Lang ខ័ណ្ឌ Ba Dinh ក្រុងហាណូយ។  នេះជាសកម្មភាពប្រចាំឆ្នាំរបស់ទីក្រុងហាណូយខណៈដែលទិវាបដិវត្តខែតុលារុស្ស៊ីមកដល់ម្តងៗ សំដៅថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក V.I. Lenin  អគ្គ​មគ្គុទេសដ៏មហិមា អ្នកនយោបាយឈ្លាសវៃនិងជាគ្រូ​នៃវណ្ណៈកម្មករ ពលករទូទាំងពិភពលោកនិងបដិវត្តន៍តុលារុស្ស៊ីមហិមា។ ក៏នាព្រឹកថ្ងៃដដែល យុវជនរដ្ឋធានី 
ស្ថាប័ននិងអង្គការសមូហភាពនានានៅទីក្រុងហាណូយបានទៅដាក់កម្រងផ្លានៅវិមាន Vladimir I.Lenin ផង​ដែរ​។

សំដៅរំលឹកខួបលើកទី៩៩នៃទិវាបដិវត្តន៍ខែតុលារុស្ស៊ីនេះ សារព័ត៌មានធំៗ នៅវៀតណាមក្នុងច្បាប់ចេញផ្សាយថ្ងៃទី៧ ខែវិច្ឆិកាបានមានបទសរសេរជាច្រើនស្តីពីព្រឹត្តិការណ៍នេះផងដែរ។        ក្នុងពេលជាមួយគ្នានោះ នាប៉ុន្មាន​ថ្ងៃកន្លងទៅ អង្គការមូលដ្ឋាននានានៃបក្សកុម្មុយនិស្តរុស្ស៊ីគ្រប់ខេត្តក្រុងដូចជា ខេត្ត Riazan ខេត្ត Tiumen ខេត្ត Penza និងខេត្ត Krasnodar ជាដើម បានរៀបចំសកម្មភាពអំណរសាទរយ៉ាងមហោឡារិក។ នៅរដ្ឋ
ធា​នីម៉ូស្គូវិញ ក្បួនព្យុហយាត្រារួមជាមួយពិធីមីទ្ទីងនិងសម្តែងសិល្បៈក៏បានប្រព្រឹត្តទៅនៅតាមដងវិថីធំៗដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំបក្សនិងបក្ខជនរាប់ពាន់នាក់។

សកម្មភាពរំលឹកខួបលើកទី៩៩នៃទិវាបដិវត្តន៍ខែតុលារុស្ស៊ីក៏បានរៀបចំឡើងនៅប្រទេសជាច្រើនលើទូទាំងពិភព​លោក​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


 
បណ្តាព័ត៌មានបានផ្សាយ