04/02/2016 11:19 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបលើកទី៨៦ទិវាបង្កើតបក្សកុម្មយនិស្តវៀតណាម

នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ​២០១៦ សំដៅរំលឹកខួបលើកទី៨៦ទិវាបង្កើតបក្សកុម្មុយនិស្ត​វៀតណាម ថ្ងៃទី៣ ខែកុម្ភៈ សកម្មភាព​មានអត្ថន័យ​ជាច្រើន ត្រូវបានរៀបចំ ឡើងនៅ​គ្រប់តំបន់ក្នុងទូទាំងប្រទេស។ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សា​ប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ ខេត្ត Nghe An បានអញ្ជើញទៅអុធធូប នៅ​មណ្ឌល​កេរ្តិ៍ដំណែល​Kim Lien និងមណ្ឌលរំលឹកវិញ្ញាណ​ក័្ខន្ធអតីតអគ្គលេខាបក្ស​លោក Le Hong Phong។

​នៅក្នុងជំនួបជាមួយកម្មាភិបាល យុទ្ធជន អ្នកបដិវត្តន៍ជើងចាស់ សិល្បៈករ​សិល្បៈការិនី និង​ស្ថាប័ន​សារព័ត៌​មាន​លើភូមិ​ភាគ ដោយគណៈកម្មាធិការ បក្សខេត្ត​ Son La រៀបចំឡើងនាថ្ងៃដដែល  តំណាង​ជាច្រើន​បានរំលឹក​នូវប្រ​ពៃណី ដ៍ត្រ​ចះត្រ​ចងរបស់បក្សតាំងពីចាប់បដិសន្ធិមក​។ ក្នុងពេលនោះ ថ្នាក់ដឹកនាំ ខេត្ត Quang Tri បាន​រៀបចំ​ពិធីអួធ​ធុប​នៅវិមាន​រំលឹកវិញ្ញាណក្ខ័ន្ធអ​តីតអគ្គ លេខាបក្ស Le Duan ជា​សិស្សឆ្នើម​មួយរូប​របស់​លោក​ប្រធាន​ហូជីមិញ។​

​ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី៨៦ទិវាបង្កើតបក្ស លោក Nguyen Duc Thanh លេខាគណៈកម្មាធិការបក្ស​ខេត្ត Ninh Thuan បានសង្កត់ធ្ងន់ថា រយៈ ពេល៨៦ឆ្នាំ​កន្លងទៅ បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាល ជាក្រុមឈានទៅ មុខ។ ក្រោម​ការ​ដឹកនាំរបស់បក្ស កងទ័ព និងប្រជា​ជនខេត្ត Ninh Thuan បាន​រួមកម្លាំងកាយចិត្តនាំ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងមូល​ និងខេត្ត Ninh Thuan ឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃ​ទៅមួយថ្ងៃ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ