04/09/2016 09:37 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបលើកទី៧១នៃទិវាបុណ្យជាតិថ្ងៃទី២កញ្ញានៅឯបរទេស

នាយប់ថ្ងៃទី២​ កញ្ញា ឆ្នាំ២០១៦ ស្ថានទូតវៀតណាមប្រចាំនៅអេហ្សីបបានរៀបចំពិធីរំលឹកខួបលើកទី៧១ទិវាបុណ្យជាតិវៀតណាមថ្ងៃទី២កញ្ញា ដោយមានការចូលរួមរបស់កម្មាភិបាល មន្ត្រីស្ថានទូត ស្ថាប័នតំណាងនានានិងអាណិកជនវៀតណាមដែលកំពុងរស់នៅ សិក្សានិងធ្វើការនៅអេហ្ស៊ីប។ ក្នុងថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានទៅដាក់កម្រោងផ្កានៅវិមានរំលឹកវិញ្ញាណខ្ខ័ន្ធលោកប្រធានហូជីមិញនៅទីក្រុងម៉ូស្កូ។ ​ហើយនៅរដ្ឋធានី Canberra ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីក៏បានរៀបចំពិធីរំលឹកខួបលើកទី៧១ទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃទី២កញ្ញា។​ ស្ថានទូតវៀតណាមប្រចាំនៅថៃ ឡាវ ក៏បានរៀបចំសកម្មភាពសំដៅរំលឹកខួបលើកទី ៧១ ទិវាឯករាជ្យជាតិផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ