20/08/2016 13:05 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបលើកទី៧១ទីវាបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃទី២កញ្ញា


សកម្មភាពរំលឹកខួបលើកទី៧១ទីវាបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃទី២កញ្ញា

នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ជាទិវារំលឹកខួបលើកទី៧១ នៃបដិវត្តន៍ខែសីហានិង​បុណ្យ​ជាតិ ថ្ងៃ​ទី២កញ្ញា។ នៅ​ទំព័រ​មុខកា​សែត Nhan dan និង Quan doi nhan dan​ច្បាប់​ចេញផ្សាយ​ថ្ងៃ ទី១៩ខែកញ្ញា សុទ្ធតែ​ចុះផ្សាយ​​ចំណង​ជើង​ថា “រំលឹក​ខួបលើក​ទី៧១បដិវត្តន៍ខែសីហានិងបុណ្យ ជាតិថ្ងៃទី២កញ្ញា” ដោយបាន​ផ្សាយ​រូប​ថត​របស់​ លោកប្រធានហូជីមិញនិងព័ត៌មានអត្ថបទជា ច្រើនស្តីពីបដិវត្តន៍​ខែសីហា។ បទ​វិចារណ​កថា​​របស់​កាសែត Nhan dan បានលើក​ច្បាស់ថា ជ័យ​ជម្នះមហិមានៃបដិ​វត្តន៍​ខែសីហា​ជាសមិទ្ធិ​ដ៏ត្រចេះ​ត្រចង់​របស់​ស្មារតី សុឆន្ទៈនិងបញ្ញាវៀត​ណាម ​របស់ប្រពៃណីវប្បធម៌វៀតណាម។​ 

​ក្នុងពេលជាមួយគ្នានោះ វិចារណកថារបស់កាសែត Quan doi Nhan dan បាន​អះអាង​ថា មេរៀន​ដ៏ធំមួយ​របស់​បដិវត្តន៍​ខែសីហា ក៏ជាមេរៀនមានចរិត្តលក្ខណៈ​ព្រឹត្តិការណ៍​ដែល បក្សកុម្មុយនិស្ត​វៀត​ណាម​បាន​អនុវត្ត​​នឹង​ទទួល​បានការ​ស្រុះ​ចិត្ត​គំនិតពី​ប្រជាជនគ្រប់​រូប។​ ​ក្នុងឱកាស​នេះ​ដែរ មន្ទី​វប្បធម៌​និង​កីឡា​ហាណូយ បានរៀប​ចំសកម្មភាពវប្បធម៌​សិល្បៈ និង កីឡា​ជាច្រើន សំដៅជួយ​ជ្រោមជ្រែងរំលឹក​បដិវត្តន៍​ខែសីហា និង បុណ្យ​​ជាតិថ្ងៃទី​២​កញ្ញា របស់ប្រទេសជាតិ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ