20/12/2016 10:37 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធ


ទិដ្ឋភាពនៃពិធីរំលឹកខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធបានរៀបចំនៅទីក្រុងហាណូយ

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ជាថ្ងៃ​រំលឹក​អនុស្សាវរីយ៍​លើក​ទី៧០ នៃ​ទិវា​ប្រទេស​ជាតិ​ទាំង​មូល​​តស៊ូ​ប្រយុទ្ធ (ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៤៦ - ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦​)។​កាសែត​ជាច្រើន​ របស់​វៀត​ណាម​ក្នុង​ច្បាប់​ចេញ​ផ្សាយ​នាថ្ងៃទី​១៩ ខែ​ធ្នូ បា​ន​ចុះផ្សាយ​អត្ថបទ ស្តីពីព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រសំខាន់​ៗនេះ។ បទ​វិចារណក​ថា “សរ​សេរ​បន្តបទចម្រៀង​វីរៈ​ភាព​ត្រចះ​ត្រចង់” ចុះផ្សាយ​លើកាសែត Nhan dan បាន​អះអាងនូវ​មេរៀនទទួល បានពីព្រឹត្តិការណ៍​ប្រទេស​ជាតិ​ទាំង​មូល​តស៊ូ​ប្រយុទ្ធ ដោយ​បានដាស់​តឿន​ជនវៀត​ណាម ​គ្រប់​រូប​កុំ​អត្តនោម័ត​និង​បង្កើន​សក្កានុភាព​សេដ្ឋកិច្ច ការពារជាតិនិង​ការទូតរបស់​ប្រទេសជាតិ​ ដោយ​ឥតឈប់ឈរ។

កាសែត Quan doi Nhan dan បានចុះផ្សាយបទវិចារណកថា “ពង្រីកស្មារតី​ប្រទេស​ទាំងមូលតស៊ូប្រយុទ្ធ​ បន្ត​ប្រមូល​​ផ្តុំកម្លាំង​​ពលំរបស់ប្រជាជនទាំងមូលក្នុង​​ការកសាង និងការពារមាតុប្រទេស”។ អត្ថបទ​នេះ​បាន​បញ្ជាក់​​ថា ទោះបី​ជា​ព្រឹត្តិការ​ណ៍ ​ជាតិទាំង​មូលតស៊ូ​ប្រយុទ្ធ បាន​ក្លាយទៅជា​អតីកាល​ក៏ដោយ  ប៉ុន្តែ​នោះ​ជា​ព្រឹត្តិការណ៍​​ជាក់ស្តែង នៃលទ្ធិវីរៈភាពបដិវត្តន៍វៀតណាម បង្ហាញ​នូវឆន្ទៈ​ឯករាជ្យ​សេរីភាព ដើម្បីជន​វៀតណាម​គ្រប់​រូប​រឹង​មាំ បោះ​ជំហានទៅមុខ ប្រគៀក​ស្មាជា​​មួយ​ប្រទេសធំៗ​លើគ្រប់ទិសទី​។

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ