04/09/2015 09:51 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបលើកទី៧០នៃទិវាបុណ្យជាតិវៀតណាថ្ងៃទី២កញ្ញានៅក្នុងនិងក្រៅប្រទេស

នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញទៅអួធធុប រំលឹកវិញ្ញាក័្ខន្ធលោកប្រធានហូជីមិញនៅមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញក្នុងអាគាវិមានប្រធានរដ្ឋ។នៅ​ទីនេះលោកប្រធានរដ្ឋមានបំណងថាកម្មាភិបាលនៅមណ្ឌលកេរ្តិ៍ដំណែលនឹងបន្តបំពេញល្អ ថែមទៀត ការ​ងារថែរក្សា និងពង្រីកតម្លៃនៃវត្ថុថ្លៃថ្លាដែលធ្លាប់ផ្សារភ្ជាប់ជាមួយជីវិតបដិវត្តន៍របស់លោកប្រធាន​ហូជី​មិញ​។​


សកម្មភាពអំណរសាទរទិវាបុណ្យជាតិថ្ងៃទី២កញ្ញានៅក្រុងហាណូយ

ក៏ក្នុងថ្ងៃទី២កញ្ញានេះដែរ តំបន់ជាច្រើនលើទូទាំងប្រទេសវៀតណាមបានប្រព្រឹត្តទៅសកម្មភាពវប្បធម៌ សិល្បៈ​ពហុបែបសំដៅអំណរសាទរទិវាបុណ្យដ៏​មហោឡារឹកនេះរបស់ប្រទេសជាតិ។ ជាពិសេស នៅក្រុងធំៗដូច​ជាក្រុងហាណូយ ក្រុងហូជីមិញ និងក្រុង Da Nang បានប្រព្រឹត្តទៅការបាញ់កាំជ្រួចដ៏អស្ចារ្យផងដែរ។ ប្អូនស្រី Nguyen Thi Thu Huong និស្សិតមហាវិទ្យាល័យសេដ្ឋ កិច្ចនិងបច្ចេកវិទ្យាឧស្សាហកម្មហាណូយបានចែករំលែកថា៖        “ក្នុងទិវាបុណ្យជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនេះ ខ្ញុំមានក្តីសប្បាយរីករាយណាស់ដែល​បានទស្សនាក្បួនដង្ហែ ព្យុហយាត្រាក៏ដូចជាការបាញ់កាំជ្រួចដ៏ស្អាត។ ជាពលរដ្ឋវៀតមានមួយនាក់ ខ្ញុំមានមោទនភាពណាស់ដែលបានរស់ នៅក្នុងប្រទេសជាតិមានសន្តិភាពនិងសុភមង្គល់ដូច្នេះ”។

នាយប់ថ្ងៃទី២កញ្ញានៅទីក្រុងហាណូយបានប្រព្រឹត្តកម្មវិធីសិល្បៈជាច្រើន សំដៅសម្តែងនូវគុណធម៌ “ផឹកទឹកនឹកដល់ប្រភពដើម” តបស្នងសងគុណជំនាន់ មុនៗដែលបានពលីកម្មដើម្បីបុព្វហេតុបដិវត្តន៍។ មុននោះ នាព្រឹកថ្ងៃទី២ ខែកញ្ញា ភូមិវប្បធម៌ទេសចរណ៍បណ្តាជនជាតិវៀតណាមបានសម្តែងឡើងវិញបរិយាកាសទិវាបុណ្យឯករាជ្យជាតិរបស់ជនរួមជាតិនៅខេត្ត Lai Chau។ លោក Do Ha Long នាយករងមន្ទីវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា៖        “សិល្បៈករ សិល្បៈការិនីជាង៦០នាក់ តំណាងឲ្យបណ្តាជន​ជាតិ​នៅខេត្ត Lai Chau បានប្រមូលផ្តុំមកទីនេះ ដើម្បីសម្តែងឡើងវិញនូវទិដ្ឋភាពពិធីបុណ្យជាតិទី២ ខែកញ្ញា និង​ប្រជុំផ្សារតំបន់ព្រៃភ្នំ។ ក្នុងនោះ យើងខ្ញុំបានផ្តោតសំខាន់ទៅលើជនជាតិភាគតិច។ ជនជាតិនិមួយៗមានអត្តសញ្ញាណដោយឡែកពីគ្នានិងមានពិធីរំលឹកគុណបំណាច់របស់លោកប្រធានហូជីមិញរបស់បក្ស របស់រដ្ឋាភិបាលខុសប្លែកគ្នាផងដែរ”។

រួមជាមួយស្ថានទូតនិងស្ថាប័នតំណាងវៀតណាមនានានៅកម្ពុជា បណ្តាអគ្គស្ថានកុងស៊ុលវៀតណាមនៅក្រុង​ព្រះសីហនុនិងបាត់ដំបងក៏បានរៀបចំពិធីរំលឹកខួបលើកទី៧០នៃទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិ​វៀត​​ណាមទី២ ខែកញ្ញាផងដែរ។

ក៏នៅយប់ថ្ងៃទី២កញ្ញា កម្មាភិបាលនៃស្ថាប័នតំណាងវៀតណាមប្រចាំនៅបារាំងរួមជាមួយអាណិកជន និងមិត្តភក្តិបារាំងបានរៀបចំពិធីរំលឹកខួបលើកទី ៧០នៃទិវាបុណ្យជាតិវៀតណាម។ ថ្លែងមតិនៅទីនេះ លោក Nguyen Ngoc Son ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងបានលើកច្បាស់ថា៖

“ក្នុងរយៈពេល៧០ឆ្នាំកន្លងទៅ មោទនភាពជាតិជាគ្រឹះស្ថានដ៏រឹងមាំបង្កើតកម្លាំងពលំសម្រាប់ប្រជាពលរដ្ឋ​វៀត​ណាមគ្រប់រូប។ សមិទ្ធិដែលទទួលបានក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី បានបង្កើតឡើងប្រទេស​វៀត​ណាម​មួយខ្លាំងក្លា បើកទ្វាទីផ្សារធ្វើសមហរណកម្មអន្តរជាតិ ជាពិសេសជាដៃគូទំនុកទុកចិត្តនិងមានការ ទទួល​ខុសត្រូវរបស់សហគមន៍អន្តរជាតិទៀតផង”។

សកម្មភាពរំលឹកខួបលើកទី៧០នៃទិវាបដិវត្តន៍ខែសីហា និងបុណ្យជាតិថ្ងៃទី២ ខែកញ្ ញាក៏បានប្រព្រឹត្តទៅនៅប្រទេសអ៊ុយក្រែន អេហ្ស៊ីព អ៊ីស្រាអ៊ែល ថៃនិងប្រ ទេសមួយចំនួនទៀតលើពិភពលោកផងដែរ៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ