24/12/2014 16:28 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបលើកទី៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនៅក្រៅប្រទេស

នាយប់ថ្ងៃទី២២ ធ្នូ ស្ថានទូតវៀតណាមប្រចាំនៅឡាវបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបង្កើត​កង​ទ័ពប្រជាជនវៀតណាម។នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវលោក Nguyen Manh Hung​ បាន​អះ​អាង​ថា កងទ័ពប្រជាជនវៀតណាមកំពុងត្រូវបានកសាងដោយមានបែបផែនត្រឹមត្រូវ​ធ្វើទំនើបភាវូបនីយកម្មជា​ជំ​ហាន​ៗ​ ដើម្បី​អនុវត្តភារកិច្ចការពាររឹងមាំឯករាជ្យអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់មាតុប្រទេស ម្ចាស់ការ​ធ្វើ​សមារណកម្ម​អន្តរជាតិ បង្កើនកិច្ចសហប្រតិបតិ្តការជាមួយកងទ័ពនៃប្រទេសផ្សេងៗ ជាពិសេសគឺ​កងទ័ពប្រជាជន​ឡាវ​​។ ឯកអគ្គរដ្ឋទូត Nguyen Manh Hung ក៏បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះបក្ស រដ្ឋ ប្រជាជននិង​កងទ័ព​ប្រទេស​ឡាវ ដោយបានសាមគ្គី ប្រកៀកស្មាជានិច្ចជាមួយវៀតណាម ក្នុងបុព្វហេតុរំដោះប្រទេសជាតិកសាងនិង​ការ​ពារ​មាតុប្រទេស។

ថ្នាក់ដឹកនាំបក្សនិងរដ្ឋឡាវជាច្រើនរូបចូលរួមពិធីរំលឹកលើកទី៧០ឆ្នាំនៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម

នាយប់ថ្ងៃដដែល នៅទីក្រុងភ្នំពេញ ស្ថានទូតនិង ស្ថាប័នអនុពន្ធការពារប្រទេសវៀតណាមប្រចាំនៅកម្ពុជា ក៏បាន​រៀប​ចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម។​ ឯកអគ្គរដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​នៅ​កម្ពុជាលោក Thach Du បានរំលឹកឡើងវិញដំណើរការចាប់បដិសន្ធិនិងអភិវឌ្ឍន៍របស់​កងទ័ព​ប្រជាជន​វៀត​ណាម​ក្នុង​រយៈពេល៧០ឆ្នាំកន្លងទៅ ព្រមទាំងថ្លែងអំណរគុណស្មោះត្រង់ចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្លាដែលប្រជាជននិង​កង​ទ័​ព​កម្ពុជាបានលៃទុកឲ្យប្រជាជននិងកងទ័ពវៀតណាមផងដែរ។


សម្ដែងសិល្បៈស្វាគមន៍ទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនៅកម្ពុជា


ក៏នាយប់ថ្ងៃទី២២ ធ្នូ នេះដែរ ស្ថានទូតនិងស្ថាប័នអនុពន្ធការពារប្រទេសវៀតណាមប្រចាំនៅអ៊ុយ​ក្រែន​បាន​រៀប​ចំ​ពិធីរំ​លឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនិងលើកទី២៥នៃទិវា​បុណ្យ​ប្រជាជន​ទាំង​មូលចូលរួមកិច្ចការពារប្រទេសជាតិ។


 


នាថ្ងៃទី២២ ធ្នូ ក្រសួងបណ្ដាកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា (FAR) បានសហការជាមួយស្ថានទូត​និង​ស្ថាប័ន​អនុពន្ធ​ការពារប្រទេសវៀតណាមប្រចាំនៅគុយបា រៀបចំពិធីមីទ្ទីងរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបង្កើត​កង​ទ័ព​ប្រជាជនវៀតណាម។ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ទោ Jose Carrillo Gomez ​ប្រធាន​នយោបាយ​ FAR បានអះអាងថា កម្លាំងប្រដាបអាវុធបដិវត្តន៍គុយបាជានិច្ចកាល​ប្រកៀកស្មាជាមួយកងទ័ពប្រជាជនវៀតណាម​ក្នុង​បុព្វ​ហេតុ​កសាងរបបសង្គមនិយម្ត បន្តពង្រឹងកម្លាំងដើម្បីឈ្នះគ្រប់សត្រូវ​ការពារឯករាជ្យនិងអធិបតេយ្យភាព​របស់​ប្រទេស​ជាតិ។

នាថ្ងៃដដែល​ស្ថានទូតវៀតណាមប្រចាំនៅ Mozambique បានរៀបចំពិធីរំលឹកខួបលើកទី៧០នៃទិវាបង្កើត​កងទ័ព​ប្រជាជន​​វៀតណាម និងបំផុសចលនារស្នេហារជាតិនិងរៃអង្គាសជួយជ្រោមជ្រែងមូលនិធិ“ដើម្បី Truong Sa Hoang​Sa​”។ ក៏ក្នុងឱកាសរំលឹកខួបលើកទី៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនាយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៤នៅ​ទីក្រុង Praha របស់ឆែក បានប្រព្រឹត្តទៅមហាសន្និបាតអតីតយុទ្ធជនវៀត ណាមនៅឆែកលើកទី១ ដោយមាន​ការ​ចូល​រួមរបស់អតីតយុទ្ធជនចំនួន៣០០នាក់។ មុននោះ នាថ្ងៃទី២១ ធ្នូ សហគមន៍ជនវៀតណាម​នៅ​តំ​បន់​ជា​ច្រើន​របស់​អាល្លឺម៉ង់ក៏បានរៀបចំសកម្មភាពសំដៅរំលឹកខួបលើកទី៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនិងលើកទី២៥នៃទិវាបុណ្យប្រជាជនទាំងមូលចូលរួមកិច្ចការពារប្រទេសជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ