31/10/2015 09:59 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបលើកទី៦៥ទិវាប្រពៃណីសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម


អនុប្រធាននិងជាអគ្គលេខាធិការសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមលោក Don Tuan Phong (VNP)

សកម្មភាពជាច្រើន​នឹងបានរៀបចំរំលឹកខួបលើកទី៦៥ ទិវាប្រពៃណី​សម្ព័ន្ធបណ្ដា​អង្គការមិត្ត​ភាព​វៀតណាម (ទី១៧ខែ​វិច្ឆិកា)។ នេះជាព័ត៌មានត្រូវបាន​អនុប្រធាន​និង​ជាអគ្គ​លេខា​ធិការ​សម្ព័ន្ធ​បណ្ដា​អង្គ​ការ​មិត្ត​ភាព​វៀត​ណាម លោក Don Tuan Phong នាំចេញក្នុងជំនួប​ជាមួយ​មជ្ឈដ្ឋាន អ្នកសារព័ត៌មាននាថ្ងៃទី២៩​ខែតុលា​ឆ្នាំ២០១៥​នៅក្រុង​ហាណូយ។ តាមនោះសកម្មភាពជាច្រើននឹងបាន​រៀប​ចំដូចជាការ​ចរចា​ស្ដីពី​សកម្ម​ភាព​សន្តិភាព​សាមគ្គី​ភាព​មិត្ត​ភាព រៀបចំសកម្មភាពមក​ដល់​ប្រភព​ដើម ទស្សនាមណ្ឌល​កេរ៌្តដំណែល​បដិវត្តន៍ជាដើម។

លោក Don Tuan Phong បានឲ្យដឹងថា ដោយមានអង្គការយ៉ាងតិចតូច នាគ្រាដំបូង​នោះ ដល់​ឥឡូវ​នេះ​សម្ព័ន្ធ​បណ្ដា​អង្គ​ការមិត្តភាព​វៀតណាម បានមានអង្គការ​សមាជិក​ចំនួន១១១។ ក្នុងប៉ុន្មានឆ្នាំកន្លង​ទៅ សម្ព័ន្ធ​បណ្ដា​អង្គ​ការ​មិត្ត​ភាព​បាន​អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាមានការ​រួមចំណែក​សំខាន់ ក្នុងកិច្ចការបរទេសនិយាយដោយ​ឡែកនិង​បុព្វហេតុ​ផ្លា​ស់ប្តូរថ្មី អភិវឌ្ឍន៍ប្រទេសជាតិ និងការពារមាតុ​ប្រទេសនិយាយរួម៕

 

តាម - VOV5 វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ