09/08/2017 11:10 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបលើកទី៥០ នៃទិវាបង្កើតសហគមន៍អាស៊ាន

​នាថ្ងៃទី៨ ខែសីហា ក្នុងបទថ្លែង មតិរំលឹកខួបអាស៊ាន​គម្រប់៥០ឆ្នាំ រដ្ឋមន្ត្រីការ បរទេសហ្វីលីពីន លោក Alan Peter Cayetano បានសង្កត់​ធ្ងន់ថា ប្រជាជនអាស៊ាន ម្នាក់ៗ អាចមានមោទនៈអំពីអាស៊ានមួយ៥០ឆ្នាំស្ថិរភាព វិបុលភាព​និងសន្តិភាព។ 
 
រដ្ឋមន្ត្រីការ​បរទេសរូបនេះក៏បានអះអាងថា ក្នុងពិភពលោកមួយដែល​មានបម្រែ​បម្រួល​ជាច្រើន ដូចបច្ចុប្បន្ន អាស៊ានកំពុង​បន្តយកគោលការ ណ៍ពិគ្រោះយោបល់ និង​ស្រុះចិត្តគំនិតដើម្បី​បោះជំហាន​ឈានទៅមុខ។
 
រួមជាមួយបណ្តា​ប្រទេសអាស៊ាន នាព្រឹកថ្ងៃទី៨សីហា គណៈ​កម្មា​ធិការអា​ស៊ាន នៅទីក្រុងបេកាំងប្រទេ​សចិន បាន​រៀបចំពិធី​បង្ហូតទង់​ជាតិ រំ​លឹកខួបលើកទី ៥០​ទិវាបង្កើតអា​ស៊ាន​។ អញ្ជើញថ្លែ​ងមតិក្នុងពិធី ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​ចិន លោក Soegeng Rahardjo ក្នុងនាមជាប្រធាន​គណៈកម្មាធិការអាស៊ា​ន​នៅទីក្រុងបេ កាំងបា​ន​សង្កត់ធ្ងន់​ថា អស់រយៈពេល៥០ឆ្នាំចាប់ប​ដិសន្ធិនិង​រីកធំធាត់​ អាស៊ាន បច្ចុប្បន្ន​បាន​ក្លាយ​ទៅជា​អង្គការ​ឯកភាព​ និ​ងជាតំបន់សេដ្ឋកិច្ចមានល្បឿនកំ​ណើន លឿ​នបំផុតលើពិភពលោ​កផង​ដែរ៕ ​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ