16/04/2015 13:29 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ

នាថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០១៥ នៅទីក្រុង Phan Thiet ខេត្ត Binh Thuan បាន​រៀបចំ​​ប្រារព្ធពិព័ណ៌ Binh Thuan​- ៤០ឆ្នាំកសាងនិងអភិវឌ្ឍន៍។​នេះជា​ព្រឹត្តិការណ៍​​ចាប់ផ្ដើមឲ្យបណ្ដាសកម្មភាពអំណរពិធីខួបលើកទី៤០នៃទិវារំ​ដោះ​ខេត្ត Binh Thuan (ទី១៩មេសា)និងខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងទាំង​ស្រុង​ឯកភាព​ប្រទេស​ជាតិ​ (ទី៣០មេសា)។ ពិព័ណ៌បានតាំងបង្ហាញរាល់រូបថត​ស្ដីពីដំណើរការ​សកម្មភាពនិងឧទ្ទេសនាម​រាល់​ផលិត​ផល​សមិទ្ធិដែលអង្គភាព​នានាទទួលបានក្នុង​អំឡុង​៤០ឆ្នាំកន្លងទៅ។ គណៈចាត់តាំងបានរៀបចំកន្លែង​មួយ​ដែល​ដាក់តាំងឯកសារផែនទីដោយអះអាងនូវការអនុវត្តនិង​ការពារ​អធិបតេយ្យបន្ត​បន្ទាប់​របស់​វៀត​ណាម​ចំពោះ​ប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ទៀតផង។

នាព្រឹកថ្ងៃដដែលអាគ៌ាវប្បធម៍នារីទីក្រុងហូជីមិញបានបើកពិព័ណ៌រូប​សំណាក់​វីរអ្នកម្ដាយវៀតណាមនិង​វីរ​នារី​កំលាំង​ប្រដាប់អាវុធប្រជាជន​វៀតណាម។ ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី១៥មេសាដល់ថ្ងៃទី៤ឧសភា ពិព័ណ៌បាន​តាំង​បង្ហាញ​រូប​ចម្លាក់​វីរអ្នកម្ដាយវៀតណាមនិងវីរៈនារីកំលាំងប្រដាប់អាវុធ​ប្រជាជនវៀតណាមចំនួន៣២​គ្រឿង​​ដោយ​សិល្បៈ​ការិនី Lai Thi Kim Thanh អនុវត្តដោយប្រធានបទរស់ជា​និច្ច​ជាមួយ​ពេលវេលា៕

 
 តាម VOV5 - វិទ្យសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ