26/04/2015 14:52 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាមឯកភាព​ប្រទេស​ជាតិ​បាន​ប្រព្រឹត្ត​ទៅយ៉ាង​ផុល​ផុស


ការជួបមុខជាមួយសាក្សីប្រវត្តិសាស្រ្ត

នាប៉ុន្មានថ្ងៃកន្លងទៅ នៅតំបន់នានាទូទាំងប្រទេស បានប្រព្រឹត្តទៅ​យ៉ាងផុលផុស បណ្តា​សកម្ម​ភាព រំលឹក​ខួប​លើក​ទី៤០​នៃទិវា​រំដោះភាគ​ខាង​ត្បូង​វៀតណាមឯកភាព​ប្រទេស​ជាតិ។ នៅទី​ក្រុងហូជីមិញ​ នាយប់ថ្ងៃទី២៤​ខែមេសាឆ្នាំ​២០១៥​ បាន​ប្រព្រឹត្ត​ទៅកម្មវិធី​សិល្បៈ “ប្រទេស​ជាតិពេញ​លេញ​ដោយក្តី​សប្បាយ​រីករាយ” និង​ជួប​ប្រាស្រ័យ​ជាមួយសាក្សី​ប្រវត្តិសាស្រ្ត នៃចលនាសិស្សានុសិស្ស និស្សិត Sai Gon-Gia Dinh ។ បណ្ឌិត Truong ​Minh Nhat សាក្សីប្រវត្តិសាស្រ្តមួយ​នាក់ ចូល​រួមកម្មវិធីនេះបាន​ឲ្យដឹង​ថា៖

“នេះជាកម្មវិធីមាន​អត្ថន័យ ដោយ​សម្តែង​ឡើងវិញ​ប្រវត្តិសាស្រ្ត​ប្រពៃណី តស៊ូរបស់ប្រជាជន​វៀតណាម ក្នុង​ដំណាក់​កាល​វាយប្រហារ​និងក្រោក​ឈរឡើង និងដំណាក់កាល​រំដោះ​ជាតិ។ ខ្ញុំសង្ឃឹម​ថា ជំនាន់​វ័យ​ក្មេង​នា​បច្ចុប្បន្ន​ នឹងរក្សា​ឲ្យ បានប្រពៃណីបដិវត្ត​នោះជារៀង​រហូត”។

​ខេត្ត Dak Nong ខេត្ត Vinh Phuc និង​ខេត្ត Ha Nam នៅភាគ​ខាង​ជើងវៀត​ណាម នាថ្ងៃទី២៤ខែមេសាឆ្នាំ​២០១៥ ​ក៏បាន​រៀប​ចំពិ​ធីជួប​មុខ​អតីត​យុទ្ធ​ជន ធ្លាប់​ចូលរួមកា​រ​ប្រយុទ្ធ​មុនឆ្នាំ១៩៧៥ ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ