06/01/2018 13:56 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបលើកទី៣៩ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍នៅកម្ពុជា


លោក អ៊ីម ហែន អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ (រូបថត៖ TTXVN) 

នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញ សមាគមន៍មិត្តភាពវៀតណាម -កម្ពុជា​ទីក្រុងហូជីមិញបានរៀបចំជំនួបប្រាស្រ័យ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៣៩ទិវាជ័យជំនះ​លើ​របប​ប្រល័យពូជសាសន៍នៅកម្ពុជា (ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ - ថ្ងៃទី៧ មករា ឆ្នាំ២០១៨)។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោក អ៊ីម ហែន អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញបានសង្កត់ធ្ងន់ទៅលើការ​អភិវឌ្ឍន៍លើគ្រប់វិស័យក្នុងរយៈពេល ៣៩ ឆ្នាំកន្លងទៅរបស់កម្ពុជាគឺមិនអាចកាត់ផ្ដាច់ចេញពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងបក្ស រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំង ២ នោះឡើយ ជាពិសេសគឺការគាំទ្ររបស់​វៀតណាមនិយាយរួមនិងរបស់ទីក្រុងហូជីមិញនិយាយដោយឡែកចំពោះកម្ពុជា ក្នុងដំណាក់កាលលំបាកលំ​បិន​នានារបស់ទសវត្សទី ៨០ ទី ៩០ នៃសតវត្សមុននិងបុព្វហេតុកសាងអភិវឌ្ឍន៍កម្ពុជានាបច្ចុប្បន្ន។ ទំនាក់ទំនងជាអ្នកជិតខាងល្អប្រសើរ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យកម្ពុជា-វៀតណាមបាននិង​កំពុងត្រូវបានពូនជ្រុំនិងពង្រឹងឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ នាំមកនូវផលប្រយោជន៍ជាក់ស្ដែង​សំ​រាប់ប្រជាជននៃប្រទេសទាំង២៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ