25/11/2017 11:04 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបលើកទី៣០​ នៃទិវា UNESCO ចេញ​សេចក្តី​សម្រេច​ចិត្ត​លើក​តម្កើង​លោក​ប្រធាន​ហូជីមិញ​


 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh ថ្លែងមតិក្នុងពិធី 

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមណ្ឌល​កេរ្តិ៍ដំណែលលោកប្រធាន​ហូជីមិញ ក្នុងបរិវេណវិមាន​ប្រធានរដ្ឋ ក្រុង​ហាណូយ បានរៀបចំពិធី​រំលឹកខួបលើក​ទី​៣០ នៃទិវាអង្គការ UNESCO។

ចេញ​សេចក្តីសម្រេចចិត្តស្នើឲ្យប្រទេ​សសមាជិក​នានា អនុវត្តរាល់សកម្មភា​ព រំលឹកខួបលើ​កទី​១០០នៃ​ទិវាកំ​ណើត​​របស់លោក​ប្រធាន​ហូជីមិញ “វី​របុរសរំដោះ​ជាតិ​​វៀត​ណាម​ អ្នក​វប្បធម៌ឆ្នើម​” សំ​ដៅ “ធ្វើឲ្យ​មនុស្សគ្រប់​រូប​យល់​ច្បាស់​លក្ខណៈឧ​ត្តុង ឧត្តមនៃ​សតិអារម្មណ៍ និងពលីកម្ម​ដើម្បី​បុព្វហេតុ​រំដោះជាតិ​របស់​លោក​ប្រធាន​ហូជីមិញ”​។
 
អញ្ជើញថ្លែងមតិក្នុងពិធី​មិទ្ទីង ឧបនាយករដ្ឋម​ន្ត្រីនិងជារដ្ឋមន្ត្រីការប​រទេសវៀត​​ណាម លោក Pham Binh Minh បាន​វាយ​តម្លៃថា សេចក្តីសម្រេច​របស់ UNESCO កាល​ពីឆ្នាំ​១៩៨៧ មានអត្ថន័យសំ​ខាន់ ជាការ​ទទួលស្គាល់​របស់ពិភពលោក​ របស់អង្គការសហប្រជាជា​តិ ចំពោះតម្លៃដ៏ខ្ពង់ខ្ពស់របស់ប្រជា​ជន​វៀត​ណាម ដែល​លោក​ប្រធាន​ហូជីមិញ​ ជាតំណាង​ខ្ពង់ខ្ពស់​បំផុត​នោះ”។​
 
ក្នុងក្របខ័ណ្ឌ​នៃសកម្មភាព​ តំណាងទាំងអស់បា​នចូលរួមកិច្ចស​ន្ទនា​អន្តរជាតិ និងចូល​រួមការ​តាំង​ពិព័រណ៍​ឯកសារ​ផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ