21/02/2018 10:07 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបលើកទី២២៩ឆ្នាំនៃជ័យជម្នះ Ngoc Hoi-Dong Da


 នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញមកចូលរួមនិងអុជធូបក្នុងពិធីបុណ្យ

នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨​​​ (ពោលគឺថ្ងៃទី​៥​នៃបុណ្យចូល​ឆ្នាំថ្មីប្រពៃណី) ពិ​ធីបុណ្យរំលឹក ខួបលើកទី​២២៩ឆ្នាំ ​នៃជ័យជម្នះ Ngoc​ Hoi-Dong Da រំលឹកគុណូប​ការៈរបស់ស្តេច Qu​ang Trung-Nguyen Hue​ ដែល​ប្រព្រឹត្ត​ទៅយ៉ាង​ឧិឡារិក​នៅសួន​ឧទ្យាន​វប្បធម៌ Ta​y Son (​ហាណូយ)​។ 
 
អញ្ជើញថ្លែងមតិក្នុងពិធី ប្រធាន​គណៈកម្មាធិការប្រជាជនខ័​ណ្ឌ Dong Da លោក Vo ​Nguyen Phon​g បាន​រំលឹក​ឡើង​វិញ​ នូវជ័យជម្នះដ៏អង់អាចក្លាហាន​របស់វីរៈបុរស អាវក្រ​ណាត់ Qu​ang Trung-Ngu​yen Hue ដែលបាន​រំដោះ​ព្រះ​បរមរាជ​វាំង Thang Long ដណ្តើម​ឯករាជ្យ​និង​សេរីភាព​ជូន​ប្រទេស​ជាតិ​។​
 
នាព្រឹក​ថ្ងៃ​ដដែល នៅវិហារស្តេច ​Quang Trung ភ្នំ​ Dung Quyet​ ខេត្ត Nghe An កន្លែ​ងដែល​​ស្តេច Quang Trung​ ជ្រើស​រើសដើម្បី​កសាង​ព្រះបរមរាជ​វាំង ក៏បានរៀបចំ​ ពិធីរំលឹកខួបលើកទី​២២៩ឆ្នាំ នៃទិវាជ័យ​ជម្នះ Ngoc H​oi-D​ong ​Da ផងដែរ។​ មុននោះ នារសៀលថ្ងៃទី១​៩ ខែកុម្ភៈ ពិធីរំលឹកជ័យ​ជម្នះ ​Ngoc Hoi-Dong​ Da ក៏បានប្រព្រឹត្ត​ទៅ នៅ​ស្រុក​ Tay Son ​(ខេត្ត Binh Dinh) ស្រុកកំណើត​របស់ស្តេច Quang​ Trung-Nguy​en Hu​e ។

អញ្ជើញ​ថ្លែងសន្ទរកថានៅក្នុងពិធីនេះ​ អនុប្រធានគណៈកម្មាធិការ​ប្រជាជន ខេត្ត​ Binh Dinh លោក Ng​uyen Tuan Thanh បា​នលើក​ច្បាស់ថា៖ “ពង្រីកស្មារតីជ័​យជម្នះ Ngoc Hoi-Do​ng Da អមតៈរបស់ស្តេច Q​uang Trung នោះ ​ចំពោះ​មុខឱកាសថ្មីរបស់ប្រទេស​ជាតិ បានជម្រុញឲ្យយើងទាំ​ងអស់​ ឆ្លៀតយក​ ឱកាស ​ឆ្លងផុត​រាល់​ការ​សាក​ល្បង​ ខិតខំប្រឹងប្រែងក​សាងខេត្ត Binh Din​h ឲ្យអភិវឌ្ឍន៍ ឡើងកម្រិ​តថ្មី។ រួមចំណែកជាមួយប្រ​ទេស​ជាតិ អនុវត្តន៍​ប្រកបដោយ​ជោគជ័យ បុព្វ ហេតុផ្លាស់ប្តូរថ្មី ខិ​តខំដើម្បីគោលដៅ “ប្រទេសជាតិ​សម្បូរមាំ​មួន ប្រជាធិបតេយ្យ​ យុត្តិធម៌និងអរិយធ​ម៌”៕ ​

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ