20/05/2015 10:16 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបលើកទី១២៥​នៃទិវា​កំណើត​លោក​ប្រធាន​ហូជី​មិញ​នៅក្នុង​និង​ក្រៅ​ប្រទេស​

នាថ្ងៃទី១៩ខែ​ឧសភាឆ្នាំ​២០១៥​ គឺគំរប់​លើក​ទី១២៥​នៃ​ទីវា​កំណើត​លោក​ប្រធាន​ហូជីមិញ (ថ្ងៃទី១៩ខែឧសភា១៨៩០​-១៩​ខែ​ឧ​សភា​២០១៥)។ នា​ប៉ុន្មាន​ថ្ងៃកន្លង​ទៅ​នៅ​ក្នុង​និងក្រៅប្រទេស​វៀត​ណាម  បាន​ប្រព្រឹត្ត​ទៅ​សកម្មភាព​រំលឹក​ខួប​និង​លើក​ដំ​កើង​ លោកប្រធាន​ហូជីមិញ​យ៉ាង​ច្រើន​កុះករ។

នៅទីក្រុងហូជីមិញនាព្រឹកថ្ងៃ​ទី១៩ខែឧសភាឆ្នាំ​២០១៥​ គណៈកម្មាធិកា​របក្ស ក្រុម​ប្រឹក្សា​ប្រជា​ជន គណៈ​កម្មាធិ​ការប្រជា​ជន និង​គណៈកម្មាធិ​ការរណ​សិរ្ស​មាតុភូមិ​វៀត​ណាម​ទីក្រុង បានរៀប​ចំពិធី​អុជ​ធូប រំលឹក​វិញ្ញណ​ក័្ខន្ធ​ លោក​ប្រធាន​ហូជី​មិញ នៅ​សារ​មន្ទី​ហូជី​មិញ។


សកម្មភាពរំលឹកខួបលើកទី១២៥ឆ្នាំនៃទិវាកំណើតលោកប្រធាន​ហូជីមិញនៅវៀតណាម (រូបថតៈ )

មុន​នោះ នាយប់​ថ្ងៃទី​១៨ខែ​ឧសភាឆ្នាំ​២០១៥​ គណៈកម្មការ​គ្រប់​គ្រង​ប្រាង្គ​ដំកល់​សព លោក​ប្រធាន​ហូជីមិញ​និង​ស្ថានីយ៍​ទូរទស្សន៍​វៀត​ណាម បានរៀប​ចំកម្ម​វិធី​ផ្សាយ​បន្ត​ផ្ទាល់​ពិសេស ស្តីអំ​ពី “បំណង​ប្រាថ្នា​របស់​លោក​ប្រធាន​ហូជី​មិញ”។ កម្មវិ​ធីនេះបាន​លើកត្រ​ដែត​អំពីបំណង​ប្រាថ្នា​របស់ លោកប្រធាន​ហូជី​មិញ​តាម រយៈ​ដំណើរ​ការទៅ​កាន់បរទេស​ស្វែង​រក​គោល​មាគ៌ាសម្រាប់​ប្រទេស​ជាតិ​។

​បណ្តាសកម្មភាព​រំលឹក​ខួបលើក​ទី​១២៥ នៃទិវា​កំណើត​លោក​ប្រធាន​ហូជី​មិញ ក៏បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ផុល​ផុស​លើទូ​ទាំង​ប្រទេស​វៀត​ណាម​ទៀត​​ផង។

​រួមជាមួយ​គ្នានោះ នាថ្ងៃ​ទី១៨ខែឧសភាឆ្នាំ​២០១៥​ នៅ​មហា​វិទ្យាល័យ Saint Petersburg​ របស់​រុស្ស៊ី បាន​ប្រ​ព្រឹត្ត​ទៅសិ​ក្ខា​សាលា​អន្តរ​ជាតិ ក្រោម​ប្រធាន​បទ “កេរិ៍ដំណែល របស់​លោក​ប្រធាន​ហូជី​មិញ​និង​សម័យ​កាល​បច្ចុប្បន្ន​”។ នៅទីនេះ បណ្តាអ្នក​វិទ្យាសាស្រ្ត​រុស្ស៊ី​និងវៀ​តណាម បានឧទ្ទេស​នាមបទ​អន្តរាគមន៍​ជាច្រើន ដែល​ក្នុង​នោះ ស្តិពី​សីល​ធម៌ សតិ​អារម្មណ៍ និង​ទស្សនៈ​របស់​លោក​ប្រធាន​ហូ​ជីមិញ ចំពោះ បណ្តា​បញ្ហា​មាន​ចរិត​លក្ខណៈ​ប្រវត្តិ​សាស្រ្ត និងសម័យ​កាល​ជាដើម។ 

ក្នុងក្របខ័ណ្ឌនៃដំណើរ​តាមស្នាមជើង លោកប្រធាន​ហូជីមិញ នាយប់​ថ្ងៃ​ទី១៨ខែ​ឧសភា​នៅ​ខេត្ត Nakhonphanom (ថៃ) បាន​ប្រព្រឹត្ត​ទៅកម្ម​វិធីជួប​ប្រាស្រ័យ​មិត្តភាព​វៀត​ណាម-​ឡាវ​-ថៃ។ តាម​រយៈ​សកម្ម​ភាព​នេះ​បាន​ជួយឲ្យ​ប្រជា​ជន​នៃ​ប្រទេស​ទាំង​៣ យល់ច្បាស់​ពីដំណើរ​ការសកម្មភាព​បដិវត្ត​ន៍របស់ លោកប្រធាន​ហូជីមិញ នៅប្រទេស​ឡាវ​និង​ថៃ ហើយ​ក៏ជាឱកាស​ដើម្បី​បណ្តា​តំណាង​ជួប​ប្រា​ស្រ័យ បង្កើន​ការ​យល់​ដឹង សាម​គ្គី​ភាព និងជម្រុញ​កិច្ចសហប្រតិ​បត្តិការ​វាង​ប្រ​ទេសទាំង​បី៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ