29/06/2015 09:20 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបទិវាគ្រួសារវៀតណាម


សកម្មភាពរំលឹកខួបទិវាគ្រួសារវៀតណាម (ថ្ងៃទី ២៨ ខែមិថុនា) (Image: VNA)

ទិវាគ្រួសារ​វៀតណាម​ឆ្នាំ​២០១៥ ក្រោមប្រធាន​បទ “ពេល​បាយ គ្រួសារ​ពោពេញទៅ​ដោយ​សេចក្តី​ស្រាឡាញ់​កក​ក្តៅ​” សង្កត់​ធ្ងន់ទៅ​លើអត្ថន័យ​ និងការបង្ហាញ​ការគោរព​បណ្ដាតំលៃ​គ្រួសារ​ប្រពៃណីតាម​រយៈពេលវេលា ជាមួយ​គ្រួសារ។ ក្នុង​ឱកាស​នេះ នាថ្ងៃ​ទី២៧ខែមិថុនាឆ្នាំ២០១៥ សកម្មភាព​សិល្បៈសម្បូរបែប​រំលឹក​ទិវា​គ្រួសារ​វៀត​ណាម​ថ្ងៃទី​២៨ខែមិថុនាឆ្នាំ​២០១៥ ត្រូវបាន​រៀបចំ​ឡើងជាច្រើន នៅភូមិ​វប្បធម៌ទេសចរណ៍បណ្ដាជន​ជាតិ​វៀត​ណាម។ ក្រោម​ប្រធាន​បទ “វប្បធម៌ Tay Nguyen ជាមួយប្រពៃណីគ្រួសារត្រកូល​ខាង​ម្តាយ” សកម្មភាពវប្បធម៌​សិល្បៈ​បាន​ប្រព្រឹត្ត​ទៅជាច្រើន​ដូច​ជា៖ ការសម្តែងពិធីបួងសួងកំពង់​ផែរ ពិធី​បួង​សួងសុខសាណត្រាន​សំរាប់គ្រួសារ​ជាដើម។ នាថ្ងៃ​ដ៏ដែល ការតាំងពិពណ៌​ររូបថត “ដំបូលគ្រួសារ​វៀ​តណាម” បាន​ប្រព្រឹត្ត​ទៅនៅ​ទីក្រុង​ហាណូយ​ដោយ​មា​ន​ការ​បង្ហាញ​រូបថត​ចំនួន​១ រយ​ផ្ទាំង អំពី​គ្រួសារ​វៀតណាម។ ទស្សនិក​ជន លោកស្រី Ta Kim Oanh នៅខ័ណ្ឌ Ba Dinh ទីក្រុង​ហាណូយបាន​ឲ្យដឹ​ងថា៖ “ក្នុងចំណោម​រូបថត ខ្ញុំគួរឲ្យ​ចាប់អារម្ភណ៍​បំផុតជាមួយ​រូថត អំពីប្រជុំ​កោះ Truong​ Sa ក្នុងនោះមាន​ បណ្ដាយុទ្ធជននារីនិងកុមារ។ រូបថតនេះបង្ហាញឲ្យ គ្រួសារ​មួយ​ដែលពោរ​ពេញ​ទៅដោយ​មនោសញ្ចេនា​ រវាងកងទ័ពនិងយុទ្ធជន​ឬមានរូបថត អំពី​ជំនាន់​ចំនួន​៣ ក្នុងគ្រួសារ​មួយ។ សុភមង្គល​របស់​គ្រួសារ​និមួយៗ​នឹង​រួមចំណែក​ក្នុងការអភិវឌ្ឍន៍​សង្គមល្អ​ប្រសើរ​ជាង៕”
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ