27/02/2018 10:48 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបទិវាគ្រូពេទ្យវៀតណាម ថ្ងៃទី២៧ កុម្ភៈ


 ប្រធានរដ្ឋលោក Tran Dai Quang ប្រគល់គ្រឿងឥស្សៈរិយយការងារថ្នាក់ទី២ជូនចំពោះមន្ទីរពេទ្យ Bach Mai (រូបថត៖ VOV)
 

នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ​នៅរដ្ឋធានីហាណូយ​ មន្ទីរពេទ្យ Bach Mai បានរៀបចំ​ ពិធីរំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី៦៣ ទិវាគ្រូពេទ្យវៀតណា​ម (ថ្ងៃទី២៧ កុម្ភៈ ឆ្នាំ ១​៩៥៥ ថ្ងៃទី២៧ កុម្ភៈ ​ឆ្នាំ២០១៨)​។
 
អញ្ជើញថ្លែងមតិក្នុងពិធី​នេះ ប្រធានរដ្ឋលោក Tran Da​i Quang បានស្នើឲ្យ ទីក្រុងហាណូយ​ ក្រសួង​សុខាភិបាល និង​ក្រសួង​ ស្ថាប័នពាក់ព័ន្ធនានាយកចិត្ត​ ទុកដាក់ បង្កលក្ខណៈងាយស្រួលដើម្បី​មន្ទីរពេទ្យ​ Bach Mai ក្លា​យទៅជា​មជ្ឈ​មណ្ឌល​វេជ្ជសាស្ត្រ​ និងបណ្ដុះបណ្ដាល ស្រាវជ្រាវ​វិទ្យាសាស្ត្រ ជួរមុខនៅវៀត​ណា​ម ស្មើរ​នឹង​ប្រទេស​ជឿន​លឿនក្នុង​តំបន់ និង​លើពិភព​លោក​។ ប្រធានរដ្ឋលោក ​Tran Dai Quang សំណូមពរ​ឲ្យបណ្ដាសាស្ត្រាចារ្យ វេជ្ជបណ្ឌិត​ គ្រូពេទ្យ បុគ្គលិកសុខា​ភិបាល កម្មាភិបាលផ្នែកសុខាភិបាលនិយាយ​ រួមនិង​មន្ទីរពេទ្យ B​ach Mai និយាយ​ដោ​យឡែក​ ត្រូវលើកកំព​ស់គុណភាព ការពិនិត្យ​ព្យាបាល​ជំងឺនិង​ថែទាំសុខភាព​សំរាប់​ប្រជាជន​ដោយ​ឥត​ឈប់​ឈរ​។
 
“បង្កើនកិច្ចសហប្រតិបតិ្ត​ការអន្តរជាតិក្នុងការផ្លាស់ប្ដូ​រព័ត៌មាន ចែករំលែកបទពិសោធន៍​ក្នុង​ការពិនិត្យ ព្យាបាល​ជំងឺ ប​ណ្ដុះបណ្ដាលជំនាញ ជា​មួយមន្ទីរ​ពេទ្យ​អង្គការសុខាភិបាល​នៃប្រទេស​ដទៃដែល​មាន​ខឿន​សុខាភិបាល​ ទំនើ​ប។ អនុវត្តន៍ឲ្យបានល្អនូវពាក្យទូន្មានរបស់លោក​ប្រធានហូ​ជីមិញ “គ្រូពេទ្យ ដូចអ្ន​កម្ដាយ” ថែទាំអ្នក​ជំងឺអស់​ពីចិត្តពី​ថ្លើម។ បន្តរៀបចំការពិនិត្យព្យា​បាលជំងឺ ដោយឥត​គិតថ្លៃសំ​រាប់​ជន​ក្រីក្រ​និង​ជន​រួមជាតិ​ជាជន​ជាតិ​ភាគ​តិច”​។
 
នាថ្ងៃ​ដដែល អ​នុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម​ លោកស្រី Tong Thi Phong បានទៅ​សាកសួរ​សុខទុក្ខ​និង​ជូន​ពរចំពោះ​ជួរគ្រូពេទ្យ​នៅមន្ទីរ ពេទ្យ​សម្ភពមជ្ឈឹម។ ឧបនាយករដ្ឋម​ន្រ្តីលោក Vu Duc Da​m ក្នុង​ដំណើរ ទស្សន​កិច្ច​នៅខេត្ត ​Quang Tri ក៏បានទៅសាកសួរសុខទុក្ខនិ​ងជូន​អំណោយ ចំពោះក​ម្មាភិបាល បុគ្គលិក​សុខាភិបាល និងអ្នកជំងឺ​​នៅ​មជ្ឈមណ្ឌល សុខាភិបាលស្រុក​ Huong Hoa និងស្រុ​ក Dakrong៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ