17/10/2017 10:50 GMT+7 Email Print Like 0

សកម្មភាពរៃអង្គាសជួយឧបត្ថម្ភប្រជាជនជំនះពុះពារលើផលវិបាកដោយទឹកជំនន់


 លោកTran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម

ទឹកជំនន់ដែល​បានកើតមានឡើងក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃកន្លងទៅ បណ្ដាលអោយម​នុស្ស​ជាង១០០នាក់ត្រូវ​ស្លាប់​​និង​បាត់​ខ្លួន ផ្ទះរាប់​ពាន់ខ្នង​ត្រូវខូច​ខាត​។ ដោយ​មានស្មារតី​ជួយ​ឧបត្ថម្ភ​គ្នាទៅវិញ​ទៅម​ក បណ្ដា​កម្មាភិបាល​ បុគ្គលិកនៅ​គណៈកម្មាធិការ​ ផ្នែកមជ្ឈឹម​បានរួម​គ្នាជួយ​ឧបត្ថម្ភ​ជន​រួមជាតិ​រង​ឥទ្ធិពល ​ដើម្បី​ជំនះ​ពុះពារលើ​ផលវិបាក​ដោយ​ទឹក​ជំនន់​។

​នាព្រឹក​ថ្ងៃទី១៦ ខែតុលា ​ឆ្នាំ​២០១៧ គណៈកម្មាធិការ​មជ្ឈឹម​រណសិរ្ស​វៀត​ណាម បាន​រៀបចំ​ពិធី​រៃអង្គាស​ជួយ​ឧបត្ថម្ភ​​ប្រជាជន​ជំនះពុះពារ លើផលវិបាកដោ​យទឹក​ជំនន់។ នៅទីនេះ លោក Tra​n Thanh Man ប្រធាន​គណៈកម្មាធិការ​មជ្ឈឹម​រណសិរ្សមាតុ​ភូមិវៀតណាម​ បានអំពាវនាវថ្នាក់​ដឹកនាំ  កម្មាភិបាល  ​មន្ត្រីនិង​បុគ្គលិក​នៃ​គណៈ​កម្មាធិការ​មជ្ឈឹមរណសិរ្ស​វៀត​ណាម បន្តពង្រឹង​និង​ពង្រីកស្មារតី​សាមគ្គីភាព​ជួយ​ឧបត្ថម្ភ​ប្រជាជន​រង​ផល​​ប៉ះពាល់​ ដោយទឹកជំនន់ទាំងខាងសម្ភារះ​ និង​ស្មារតី។ ក៏ក្នុងថ្ងៃដដែល  គណៈកម្មាធិការ​ផ្ទៃក្នុង​មជ្ឈឹម​ក៏បាន​​រៀប​ចំពិធី​ រៃអង្គាសជួយឧបត្ថម្ភប្រជា​ជននៅខេត្តត្រូ​វទឹកជំនន់​ផងដែរ៕

 តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ