សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅកម្ពុជា
នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជួប សំណេះសំណាលជាមួយមន្ត្រីស្ថានទូត និងតំណាងសហគមន៍ជនវៀតណាម នៅកម្ពុជា។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា បក្ស រដ្ឋនិងរដ្ឋសភាជានិច្ចកាល ផ្តោតការយកចិត្តទុកដាក់ និង បង្កលក្ខណៈងាយស្រួលសម្រាប់ស្ថាប័នតំណាង នៅឯបរទេសដំណើរការសកម្មភាព រួមចំណែកបម្រើកិច្ចការពារ កសាងនិងអភិវឌ្ឍន៍មាតុប្រទេស។
មុននោះ នៅរាជធានីភ្នំពេញ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនាការនិងសម្តែងការគួរសមប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចសាយឈុំ។ នៅក្នុងជំនួបនេះ ភាគីទាំងពីរមានបំណងថា ប្រទេសទាំងពីរនឹងដោះស្រាយនូវបញ្ហានៅសេសសល ដើម្បីកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរគប្បីបង្កើនការផ្លាស់ប្តូរ គណៈប្រតិភូ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនិយាយរួម និងរវាងរដ្ឋសភា នៃប្រទេសទាំងពីរនិយាយដោយឡែក។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ សម្តេចសាយឈុំ បានអះអាងថា កម្ពុជាជានិច្ចកាលចាត់ទុកវៀតណាម ជាបងប្អូនល្អ អ្នកជិតខាងល្អដៃគូល្អ និងគាំទ្រនូវលទ្ធផលទទួលបាន នាពេលកន្លងទៅ អំពីការងារ ខ័ណ្ឌសីមាបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន អញ្ជើញជួបសម្តែងការគួរសម ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ក៏នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសម្តែងការគួរសម ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យព្រះមហាក្សត្រ ផ្តោតការយកចិត្តទុកដាក់ជម្រុញស្ថាប័នពាក់ព័ន្ធនានា របស់កម្ពុជាបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាម នៅកម្ពុជារស់នៅស្ថិរភាព រូមចំណែកកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា និងរួមចំណែកចូលក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ រីឯខ្លួន វិញ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានជឿជាក់ថា ដំណើរទស្សនកិច្ចកម្ពុជា លើកនេះរបស់លោកស្រី Nguyen Thi Kim Ngan និងគណៈ ប្រភិភូអមដំណើរនឹងរួមចំណែករឹតបន្តឹងទំនាក់ទំនងអ្នកជិតខាង សាមគ្គីភាព និងមិត្តភាពយូរអង្វែងកម្ពុជាវៀតណាម។
ក្នុងថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញទៅទស្សនាមន្ទីរពេទ្យ Cho Ray-ភ្នំពេញ និងរោងចក្រផលិតដោះគោ Angkor Milk។
តាម VOV5 - វិទ្យុសម្លេងវៀតណាម