
ប្រធានាធិបតីបារាំងលោក Francois Hollande ដើរដោយថ្មើជើងនៅវិថីបុរាណក្រុងហាណូយ
ហើយសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីនេះ
នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ប្រធានាធិបតីបារាំងលោក Francois Hollande បានអញ្ជើញទៅទស្សនានិងថ្លែងសន្ទរកថានៅមហាវិទ្យាល័យជាតិហាណូយដោយប្រធានបទ “អនាគតរួមរបស់បារាំងនិងវៀតណាម”។នារសៀលថ្ងៃដដែល លោក Francois Hollande បានដើរដោយថ្មើជើងនៅវិថីបុរាណហាណូយ ហើយសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីនេះ។ ជាអ្នកមានកិត្តិយសដែលបានអមដំណើរលោកប្រធានាធិបតីបារាំងក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ លោក Nguyen Hai Nam ប្រធានសមាគមន៍អាជីវករ វៀតណាមនៅបារាំងបានចែករំលែកថា៖
“ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ខ្ញុំវាយតំលៃខ្ពស់ចំពោះវិស័យកិច្ចការបរទេស នយោបាយរវាងបារាំងនិងវៀតណាម ក្រោយពីពេលដែលប្រទេសទាំងពីរក្លាយទៅជាដៃគូយុទ្ធសាស្ត្រកាលពីឆ្នាំ២០១៣។ ចំពោះខ្ញុំនោគឺជោគជ័យធំបំផុត។ ហើយវិស័យអាជីវកម្មនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍ដែរ”។ សារព័ត៌មានបារាំងបានផ្សាយថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីបារាំងគឺជាជោគជ័យធំមួយលើទាំងវិស័យការទូតនិងផលប្រយោជន៍សេដ្ឋកិច្ច។ រួមជាមួយការសន្យាខាងនយោបាយនិងកិច្ចព្រមព្រៀងសហប្រតិបតិ្តការចំនួន ១៦ លើច្រើនវិស័យនោះ បណ្ដាកិច្ចសន្យាទិញយន្តហោះ Airbus ដោយមានតំលៃសរុប ៦ ពាន់ ៥ រយលានអឺរ៉ូគឺជាចំណុចលេចធ្លោក្នុងកិច្ចសហប្រតិបតិ្តការរវាងវៀត ណាមនិងបារាំង។កាសែត Le Point បានអះអាងថា វៀតណាមចង់អភិវឌ្ឍន៍ផ្នែកអាកាសចរណ៍របស់ខ្លួន ដែលបានបង្ហាញតាមរយៈការ ដែលក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣ ដ៏ធំបំផុតរបស់វៀតណាមបានទិញយន្តហោះ Airbus សរុប៤០គ្រឿង៕
តាម VOV5-វិទ្យុសម្លេងវៀតណាម