21/11/2017 10:52 GMT+7 Email Print Like 0

សកម្មភាពរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ក្នុងដំណើរ ទស្សនកិច្ចនៅកូរ៉េខាងត្បូង


 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង (រូបថត៖ TTXVN)

ក្នុងក្របខ័ណ្ឌដំណើរ​ទស្សនកិច្ចនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី១៨ដល់ទី២៣ ខែវិច្ឆិកា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ​ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃវៀតណាមលោក Truong Hoa Binh បានជួប​សន្ទនា​ជាមួយ​ប្រធាន​តុលាការ​កំពូលកូរ៉េខាងត្បូងលោក Kim Myung-soo រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Park Sang-ki និងអភិបាល​ទីក្រុង សេអ៊ូលលោក Park Won-soon។

ក្នុង​ជំនួ​បជាមួយប្រធានតុលាការកំពូលកូរ៉េខាង​ត្បូងនោះ ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh មាន​បំណង​បង្កើន​ថែមទៀតនូវទំនាក់ទំនងសហប្រតិ បតិ្តការរវាងប្រទេសទាំង២ក្នុងវិស័យកំណែទម្រង់ អភិវឌ្ឍន៍យុត្តិធម៌​និងច្បាប់។

ជួប​ធ្វើការជាមួយ​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កូរ៉េខាង​ត្បូង លោក Park Sang-ki ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានស្នើឲ្យភាគីទាំង២​ចុះហត្ថលេខា លើកិច្ចព្រមព្រៀង​ជួយឧបត្ថម្ភគ្នា​ខាងយុត្តិធម៌​ក្នុងវិស័យ​ស៊ីវិល និងពាណិ​ជ្ជកម្ម យ៉ាងឆាប់ៗ។ ក្នុងជំនួបជាមួយអភិបាល​ទី​ក្រុងសេអ៊ូលលោក Park Won-soon ឧប​នាយក​​រដ្ឋមន្រ្តី​វៀតណាមបានស្នើឲ្យទីក្រុងសេអ៊ូលបន្តបើក ទូលាយថែមទៀតនូវទំនាក់​ទំនងសហ​ប្រតិបតិ្តការ ជាមួយទីក្រុង​ពោរពេញទៅ ដោយសក្ដានុពលនៅវៀតណាមដូចជាទីក្រុង Hai Phong ទីក្រុង Da Nang និង ទីក្រុង Can Tho ព្រមទាំងយកចិត្តទុកដាក់ជួយឧបត្ថម្ភនិងបង្កលក្ខណៈងាយ ស្រួល​សំរាប់​ពល​រដ្ឋវៀត​​ណាម នៅទីក្រុងសេអ៊ូលផងដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ