07/02/2018 06:12 GMT+7 Email Print Like 0

សកម្មភាពរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh នៅខាងក្រៅកិច្ចប្រជុំ AMM RETREAT


ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀត ណាមលោក Pham Binh Minh ជួបសវនាការទ្វេភាគីជាមួយរដ្ឋមន្រ្តី
ការបរទេសសឹង្ហបុរីលោក Vivian Balakrishnan (រូបថត៖ TTXVN)

នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀត ណាមលោក Pham Binh Minh បានអញ្ជើញជួបសវនាការទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសសឹង្ហបុរីលោក Vivian Balakrishnan និងរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Dato’Sri Anifah Aman នៅខាងក្រៅកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានដែលកំពុងប្រព្រឹត្តទៅនៅសឹង្ហបុរី (AMM RETREAT)។

ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសសឹង្ហបុរី ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh អះអាងថា វៀតណាមគាំទ្រសឹង្ហបុរីក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ ២០១៨ ហើយឯកភាពជាមួយប្រធានបទស្ដីពីការកសាងអាស៊ានដោយពឹងផ្អែក លើខ្លួនឯង និងច្នៃប្រឌិតដោយសឹង្ហបុរីនាំចេញ។ រដ្ឋមន្រ្តីទាំងពីររូបសង្កត់ធ្ងន់ថា ត្រូវផ្តល់អាទិភាពដល់ការកសាងអាស៊ានមួយប្រកបដោយសាមគ្គីភាព ឯកភាព និងធ្វើសកម្មភាពដោយឈរលើច្បាប់។
រដ្ឋមន្រ្តីទាំងពីររូបក៏បានឯកភាពថា អាស៊ានចាំបាច់ត្រូវជំរុញការចរចាជាក់ស្ដែងស្ដីពីក្រមប្រតិបត្តិរបស់ភាគីនានា​ នៅ សមុទ្រខាងកើត (COC) ផងដែរ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh អះអាងថា វៀតណាមយកចិត្តទុក​ដាក់​ពិសេសដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយសឹង្ហបុរី ព្រមទាំងសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវ បង្កើនកិច្ចសហប្រតិបតិ្តការ ដើម្បីរួមគ្នាអភិវឌ្ឍន៍ កសាងជំនឿទុកចិត្តនិងជំរុញ កិច្ចសហប្រតិបតិ្តការក្នុងតំបន់។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Dato’Sri Anifah Aman ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានលើកសំណើស្ដីពីសកម្មភាពនានា សំដៅរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ម៉ាឡេស៊ីក្នុងឆ្នាំ២០១៨។ រដ្ឋមន្រ្តី Anifah Aman សន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាមួយវៀតណាម ហើយបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសវៀតណាមជ្រៀតចូលទីផ្សារម៉ាឡេស៊ី។ រដ្ឋមន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពខាងនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ហើយឯកភាពថាអាស៊ានត្រូវសហការយ៉ាងស្អិតរមួតជាមួយចិន ដើម្បី កសាង COC ឲ្យមានគុណភាពនិងប្រសិទ្ធភាពក្នុងស្ថានភាពជាក់ស្ដែង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ