24/07/2016 10:45 GMT+7 Email Print Like 0

សកម្មភាពរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមនៅឡាវ


នាយករដ្ឋមន្រ្តីឡាវលោក Thoonglun Sisulith ទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh (រូបថត៖TTXVN)

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន​លើកទី៤៩ (AMM-៤៩) នៅសន្និសីទ​ទាក់​ទិន​នានា នៅរដ្ឋធានី​វៀង​ច័ន្ទ ប្រទេសឡាវ ​នារសៀល​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ឧបនាយក​រដ្ឋមន្រ្តី​និងជា​រដ្ឋមន្រ្តីការ​បរទេស​វៀត​ណាម លោក Pham Binh Minh បានទៅជួបសំដែងការគួរសម នាយករដ្ឋមន្រ្តីឡាវ លោក​Thoonglun Sisulith និង​អនុប្រធានរដ្ឋនិងជាអចិន្ត្រៃគណៈលេខាបក្ស ប្រជាជន​បដិវត្តន៍ឡាវ លោក Phankham Viphavanh។ នៅ​បណ្ដា​ជំនួ​បនេះ លោក Pham Binh Minh បានឲ្យដឹងថា ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម វាយតំលៃខ្ពស់ ចំពោះការ​ដែល​នាយ​ករដ្ឋមន្រ្តី លោក Thoonglun Sisulith និងអនុប្រធានរដ្ឋ លោក Phankham Viphavanh ជ្រើស​រើស​វៀត​ណាម​ ជាប្រទេសដំបូងដើម្បីមក​បំពេញទស្សនកិច្ច​ជាផ្លូវការ តាមនោះបង្ហាញនូវការ​គោរពរបស់បក្ស រដ្ឋនិងរដ្ឋា ភិបាលឡាវ ចំពោះ​ទំនាក់ទំនងប្រពៃណីនិងចំណងមិត្តភាពពិសេស​វៀតណាម-ឡាវ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ