28/12/2015 09:11 GMT+7 Email Print Like 0

សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Xuan Phuc នៅ​ឡាវ


សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នៅឡាវ

នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០១៥ នៅទីក្រុងវៀងច័ន្ទ (ឡាវ) ក្នុងឱកាសអញ្ជើញ​ជាសហ​អអិបតីកិច្ច​ប្រជុំ​លើកទី​៣៨ គណៈកម្មាធិការអន្តររដ្ឋាភិបាល ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវ  ឡាវ-វៀតណាម លោក Nguyen Xuan Phuc ឧបនាយករដ្ឋមន្ត្រី និងជា​ប្រធាន​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិ​ការ​វៀត​ណាម បានអញ្ជើញទៅសម្ដែងការគួសម អគ្គលេខាបក្ស ប្រធានរដ្ឋ នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋ​សភា​ឡាវ។ នៅ​ក្នុង​ជំនួបទាំងនេះ លោក Nguyen Xuan Phuc បានអះអាងថា៖ បក្ស រដ្ឋ និងប្រ​ជាជន​វៀត​ណាម​បាន​យក​ចិត្ត​ទុក​ដាក់ និងផ្តល់អាទិភាពខ្ពស់បំផុត ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គី​ពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ និងចាត់់ទុកចំណង​សាមគ្គីភាពពិសេស វៀតណាម​និង​ឡាវជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃ បានជាកក្តាសម្រេច ចំពោះបុព្វហេតុ​បដិវត្ត​របស់​ប្រទេស​ទាំង​ពីរ​។ ឧបនាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc ក៏បានអះអាងថា៖វៀតណាមគាំទ្រ និងធ្វើ​អស់​ពីកម្លាំង​កាយ​ចិត្ត​របស់ខ្លួន ដើម្បីជួយឧបត្ថម្ភឡាវ បំពេញតួនាទីជាប្រធានអាស៊ាន ២០១៦ ប្រកបដោយជោគជ័យ។ លោក​ក៏បាន​ជូនដំណឹងចំពោះបណ្ដាថ្នាក់ដឹកនាំជាន់​ខ្ពស់ឡាវ អំពីស្ថានភាពសហប្រតិបត្តិការ រវាងគណៈ​កម្មា​ធិការ​សហ​ប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០១២៥ ទិសដៅ​ភារកិច្ចសហប្រតិបត្តិការ ក្នុងដំណាក់​កាល ២០១៦-២០២០និងខ្លឹមសារសំខាន់ផ្សេងៗទៀត។ រីឯ បណ្ដា​ថ្នាក់​ដឹកនាំឡាវបានអះអាងថា៖ បក្ស រដ្ឋឡាវ​វា​យតំលៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងគណៈ​កម្មា​ធិការសហ​ប្រតិបត្តិ​ការ រ​វាង​ប្រទេស​ទាំង​ពីរ​កាន់ តែ​ជិតស្និទ្ធិនិងមានប្រសិទ្ធិភាពខ្ពស់ថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ និងជឿជាក់​ថា៖ កិច្ចប្រជុំលើកទី៣៨ គណៈ​កម្មាធិការអន្តររដ្ឋាភិបាល ស្ដីអំពីកិច្ចសហប្រតិបត្តិ​ការវៀត​ណាម-ឡាវ និងឡាវ-វៀតណាម ប្រកប​ដោយ​ជោគ​ជ័យ រួមចំណែកជំរុញ​ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រ​ទេស​ទាំង​ពីរ​អោយ​បាន​ខ្លាំង​​ក្លា​ថែម​ទៀត។ 

នារសៀលថ្ងៃដដែល ឧបនាយកររដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានទៅសាកសួរសុខទុក្ខ និងជួប​សំណេះ​សំណាល​ជាមួយកម្មាភិបាល បុគ្គលិកស្ថាន​ទូតវៀតណាមនៅឡាវ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ