11/10/2016 10:56 GMT+7 Email Print Like 0

សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Damនៅខាងក្រៅសន្និសីទ ACD


ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បាន អញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតីស្រីលង្កា
លោក Maithripala Sirisena

នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅខាងក្រៅសន្និសីទជាន់ខ្ពស់សន្ទនាសហប្រតិបត្តិការអាស៊ី (ACB) លើកទី២ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានអញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតីស្រីលង្កាលោក Maithripala Sirisena និងជួបពិភាគ្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីកាតា លោក Ahmed Bin​Abdullah bin Zaid Al-Mamoud។ ក្នុងជំនួបជាមួយប្រធានាធិបតីស្រីលង្កាលោក Maithripala Sirisena ឧបនាយក​រដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានអះអាងថា វៀតណាមយកចិត្តទុកដាក់ជានិច្ចនិងមានបំណងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងសហប្រតិបត្តិការជាមួយស្រីលង្កា។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើថា ភាគីទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិកាអន្តរជាតិនិងតំបន់ ព្រមទាំងសហប្រតិបត្តិការសំដៅការពារផលប្រយោជន៍ជាក់ស្តែងរបស់ក្រុមប្រទេសកំពុងអភិវឌ្ឍន៍។        ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីកាតា លោក Ahmed Bin Abdullah bin Zaid Al-Mamoud។​ នៅទីនេះ លោក Vu Duc Dam មានបំណងថា កាតានឹងទទួលស្គាល់យ៉ាងឆាប់នូវរបបសេដ្ឋកិច្ចទីផ្សារពេញលេញរបស់វៀតណាមដូចដែលបានព្រមព្រៀងនៅក្នុងកិច្ចប្រជុំលើកទី២នៃគណៈកម្មាធិការចម្រុះវៀតណាម-កាតាហើយនោះ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ