សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមនៅឡាវ
នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅខាងក្រៅថ្ងៃប្រជុំដំបូងនៃសន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៤៩ (AMM៤៩) ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសសឹង្ហបុរីនិងឥណ្ឌូនេស៊ី។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh
នៅជំនួបជាមួយរដ្ឋមន្រ្តីការបរទេសសឹង្ហបុរី លោក Vivian Balakrisnan បន្ទាប់ពីពិធីប្រារព្ធ AMM ៤៩ ភាគីទាំងពីរបានជឿជាក់ថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋ នាពេលខាងមុខរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នៅសឹង្ហបុរីនឹងនាំទំនាក់ទំនង រវាងប្រទេសទាំងពីរឡើងកំពស់ថ្មី។ ភាគីទាំងពីរបានឯកភាពលើការបន្តអនុវត្តន៍គំរោងការណ៍សហប្រតិបតិ្តការសេដ្ឋកិច្ចរយៈពេលអង្វែង ហើយវាយតំលៃខ្ពស់ចំពោះសារសំខាន់នៃគំរោងការណ៍មណ្ឌលឧស្សាហកម្មវៀតណាម-សឹង្ហបុរី (VSIP) ដែលប្រមូលផ្ដុំទៅលើផ្នែកបច្ចេកវិទ្យាថ្មី ហើយតភ្ជាប់ជាមួយគំរោងការណ៍ចាប់ផ្ដើមអាជីព។ នៅជំនួបជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi ភាគីទាំងពីរបានឯកភាពលើការបន្តជំរុញខ្លាំង នូវទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែជាក់ស្ដែង និងមានប្រសិទ្ធិភាពថែមទៀត។ ភាគីទាំងពីរក៏បានឯកភាពថានឹងបន្តសហការ យ៉ាងស្អិតរមួតក្នុងយន្តការសហប្រតិបត្តិការអាស៊ាននានា នៅវេទិការតំបន់និងអន្តរជាតិ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម