06/11/2014 11:19 GMT+7 Email Print Like 0

សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីឆេកូស្លូវ៉ាគី នៅហាណូយ


សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីឆេកូស្លូវ៉ាគីនៅហាណូយ

ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី​ស្លូវ៉ាគី ​ Miroslav Laicak បានមក​បំពេញ​ទស្សន​កិច្ចជាផ្លូវការ នៅវៀតណាម។ក្នុងរយៈពេលស្នាក់នៅវៀតណាម នាថ្ងៃទី៤ ខែវិច្ឆិការ ឆ្នាំ​២០១៤ នៅទីក្រុងហា​ណូយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី​ស្លូវ៉ាគី បានអញ្ជើញចូលរួម​វេទីការ​ ​អង្គភាពអាជីវកម្មវៀតណាម-ឆេកូស្លូវ៉ាគីដោយសភាពាណិជ្ជ​កម្មនិង​ឧស្សាហកម្ម​វៀត​ណាម​ (VCCI) រៀបចំឡើង ។ នៅទីនេះ ឧបនាយករដ្ឋ​មន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងការបរទេស​ស្លូវ៉ាគី បានអោយដឹងថា៖​ ស្លូវ៉ាគី ជានិច្ចកាលគាំទ្របណ្ដាអង្គភាពអាជីវកម្ម​ ដើម្បីជំរុញ​ការ​អភិវឌ្ឍន៍ ៦ សេដ្ឋកិច្ច តំលៃប្រាក់ពាណិជ្ជកម្ម ទុនវិនិយោគពីបរទេសនៃប្រទេសទាំងពីរ។
 
អនុប្រធាន VCCI Doan Duy Khuong បានអះអាង​ថា៖​ដោយមានចំណុចប្រហាក់​ប្រហែល​នៃ​ខឿន​សេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងជាបណ្ដាទីផ្សារទាក់ទាញទឹកចិត្តបំផុតនៅក្នុងតំបន់ វៀត​ណាម និង​​ស្លូវ៉ាគី មានឱកាសជាច្រើន ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្ម​ រវាង​ប្រទេស​​ទាំងពីរ ជាពិសេសគឺសហគមន៍អង្គភាពអាជីវកម្ម​។ ក្នុងក្របខ័ណ្ឌដំណើរលើកនេះ នាយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៤ ឧបនាយករដ្ឋ​មន្ត្រី និងជារដ្ឋមន្ត្រីឆេកូស្លូវ៉ាគី​ Miroslav Laicak​ បានអញ្ជើញ​ចូលរួមការតាំងពិព័រណ៌រូបថត៖ ​ស្លូវ៉ាគី -វៀតណាម ដោយ​ប្រធានបទ៖​ នឹករលឹកអំពីអតីតកាល ដើម្បីឆ្ពោះទៅអនាគត និងទៅ​ទស្សនា​តំបន់វប្បធម៌១ចំនួន​នៅ​ទី​ក្រុង​ហា​ណូយផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ