សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh នៅឡាវ

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋ មន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួបសន្ទនា ជាមួយរដ្ឋមន្ត្រីការបរទេសឡាវ Saleumxay Kommasith
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចូលរួមសន្និសីទរដ្ឋមន្ត្រីការទូត អាស៊ានលើកទី៤៩ និងសន្និសីទពាក់ព័ន្ធនានា នៅក្រុងវៀងច័ន្ទ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នោះ នារសៀលថ្ងៃទី២៣ ខែកក្កដា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសន្ទនា ជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith និងរដ្ឋមន្ត្រីការទូតនិង ពាណិជ្ជកម្ម ប៊្រុយណេ លោក Lim Jock Seng ។ លោក Pham Binh Minh ក៏បានជួប សន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសនិងជាប្រធានខុទ្ធការល័យប្រធានាធិបតីម៉ីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi ផងដែរ។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបទេសឡាវ ភាគីទាំងពីរបានឯកភាព បញ្ជា ណែនាំឲ្យក្រសួងការបរទេសនៃប្រទេសទាំងពីរ បន្តអនុវត្តប្រកបដោយជោគជ័យ រាល់កិច្ចព្រមព្រៀងដែលទទួលបាននៅក្នុងដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរ។ លោក Pham Binh Minh អះអាងថាវៀតណាម គាំទ្រឡាវ បំពេញល្អតួនាទីជាប្រធានអាស៊ាន និងចាត់ទុកជោគជ័យរបស់ឡាវ ក៏ដូចជាជោគជ័យរបស់វៀតណាមដែរ។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋ មន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួបសន្ទនា ជាមួយរដ្ឋមន្ត្រីការទូតនិងពាណិជ្ជកម្ម ប៊្រុយណេ Lim Jock Seng
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបទេសនិងពាណិជ្ជកម្ម ប៊្រុយណេវិញ ភាគីទាំងពីរបានផ្លាស់ប្តូររាល់វិធានការជម្រុញវិស័យអាទិភាពសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ភាគីទាំងពីរបានឯកភាព រួមសហការជាមួយប្រទេសអាស៊ាននានា កសាងប្រកបដោយជោគជ័យសហគមន៍ អាស៊ានលើកកំពស់សាមគ្គីភាព ក្នុងអាស៊ាននិងពង្រីកតួនាទីជាមជ្ឈមណ្ឌលរបស់ អាស៊ានក្នុងការរក្សាសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
នាយប់ថ្ងៃទី ២៣កក្កដា ក្នុងការជួបសន្ទនាជាមួយលោកលោកស្រី Aung San Suu Kyi ភាគីទាំងពិរបានឯកភាពរឹតបន្តឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាមជាមួយម៉ីយ៉ាន់ម៉ា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម