27/11/2016 08:55 GMT+7 Email Print Like 0

សកម្មភាពរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ក្នុង​ដំណើរ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅឡាវ​

បន្តដំណើរទស្សនកិច្ច​ជាផ្លូវការនៅឡាវ នាព្រឹកថ្ងៃទី២៦វិច្ឆិកា អគ្គលេខា​បក្ស  លោក Nguyen Phu Trong បានអញ្ជើញ​ទៅទស្សនា​ខេត្ត Bolikhamsai  ភាគ​កណ្តាល​ប្រទេសឡាវ​។ នៅទី នេះ លោក Nguyen Phu Trong មាន​បំណង​ថា ខេត្ត Bolikhamsai នឹងរួមជាមួយ​តំបន់នានារបស់​វៀត​ណាម ជាពិសេស​គឺតំបន់​ជាប់ព្រំដែន​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ ជួយគ្នាទៅវិញទៅមកទាំង​ខាងសម្ភារៈនិងខាងស្មារតី​កសាង​គំរូល្អ​អំពី​ទំនាក់​ទំនង រវាង​តំបន់នានានៃប្រទេសទាំង​ពីរ រួមចំណែកចូលក្នុងការ​អភិវឌ្ឍន៍​រួមនៃ​ទំនាក់​ទំនង​ទ្វេភាគី។

​នាពេល​រសៀល អគ្គ​លេខាបក្ស លោក Nguyen Phu Trong និង​គណៈ​ប្រតិភូ ជាន់​ខ្ពស់​វៀត​ណាម បាន​ចាក​ចេញ​ពី​ខេត្ត Bolikhamsai វិលត្រឡាប់​មកមាតុ​ប្រទេស​វិញ។


លោក Nguyen Phu Trong បានអញ្ជើញទស្សនា ផ្ទះអនុស្សវរីយ៍លោកប្រធាន Souphanouvong

មុននោះ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក Nguyen Phu Trong បានអញ្ជើញទស្សនា​សារៈ​មន្ទីរ Kaysone Phomvihane និងផ្ទះ​អនុស្សវរីយ៍ លោកប្រធាន Souphanouvong។ នាពេលរសៀលថ្ងៃ​ដដែល លោក Nguyen Phu Trong បាន​អញ្ជើញ​ទៅសាក​សួរ​សុខ​ទុក្ខ លោក Khamtay Siphandone អតីតប្រធាន​បក្សនិង​រដ្ឋ​ឡាវ​។ លោក Nguyen Phu Trong ក៏បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មាភិបាលស្ថានទូត តំណាង​សហគមន៍ និងសហគ្រាស​វៀត​ណាម នៅឡាវផងដែរ។

​នាប៉ុន្មានថ្ងៃកន្លងទៅ សារព័ត៌មានឡាវបានចុះផ្សាយជាច្រើននូវបទសន្ទរកថាព័ត៌​មាន អត្ថបទ​និង​រូបថត​ស្តីពី​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវការ របស់អគ្គលេខាបក្ស លោក​ Nguyen Phu Trong និងគណៈ​ប្រតិភូជាន់​ខ្ពស់​វៀត​ណាម ក្នុងដំណើរទស្សនកិច្ចជាផ្លូវ​ការនៅ​ឡាវ។ សារព័ត៌មាន​ឡាវ​បាន​អះអាង​ថា ដំណើរ​ទស្សន​កិច្ច​នេះនឹង​រួម​ចំណែក​ធ្វើឲ្យ​ស៊ីជម្រៅថែម​ទៀត នូវទំនាក់​ទំនងពិសេសនិង​កិច្ចសហប្រតិបត្តិការ លើគ្រប់​វិស័យ​​វៀត​​ណាម-ឡាវ​​ផង​​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ