12/07/2015 10:25 GMT+7 Email Print Like 0

សកម្មភាពរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនៅអាមេរិក


លោកអគ្គលេខា Nguyen Phu Trong បានស្វាគមគោលការណ៍បើកមហាវិទ្យាល័យ Fulbright នៅទីក្រុងហូជីមិញ (VOV)

 

បន្តសកម្មភាពនៅទីក្រុងញ៉ូវយ៉ក់អាមេរិក នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ អគ្គលេខា​បក្សកុម្មុយ​នីស្ត​វៀតណាមលោក Nguyen Phu Trong បានមកទស្សនា​ទីស្ដីការអង្គការសហប្រជាជាតិនិងជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki Moon។

អគ្គលេខា Nguyen Phu Trong បានសម្ដែងនូវការគោរពនិងថ្លែងអំណរ​គុណ​អំពី​ទំនាក់ទំនងសហប្រតិបត្តិការជួយឧបត្ថម្ភដ៏ថ្លៃថ្លាដែលអ.ស.បនិងលោក​អគ្គលេខាធិការបានលៃទុកសំរាប់វៀតណាមក្នុងច្រើនឆ្នាំ​កន្លង​មក​ពិសេសគឺការជំនះពុះពារលើផលវិបាកនៃសង្គ្រាម។ លោក Nguyen Phu Trong បានអះអាង​ថា វៀតណាមជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិជា​និច្ចកាលគាំទ្ររួមដៃជាមួយអ.ស.ប ដើម្បីពិភពលោកមួយសន្តិភាពនិងអភិវឌ្ឍន៍ដ៏និរន្តរភាពសំរាប់ជនគ្រប់រូប។

ក្នុងជំនួបសន្ទនាជាមួយអគ្គលេខាធិការអ.ស.បលោក Ban Ki Moon អគ្គលេខា Nguyen Phu Trong បានផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិនិងដំបន់មួយ​ចំនួន​ក្នុង​នោះមានបញ្ហាសមុទ្រខាងកើតផង។ លោក Ban Ki Moon មានបំណង់​ភាគីទាក់ទិននានាសន្ទនាដោះស្រាយដោយសន្តិវិធីរាល់ជំលោះសមស្របនឹង​ធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

 


លោក Nguyen Phu Trong នៅជំនួបជាមួយប្រធានគណៈបក្សកុម្មុយនីស្តអាមេរិកលោក John Bachtell (VOV)

មុននោះនៅជំនួបជាមួយប្រធានគណៈបក្សកុម្មុយនីស្តអាមេរិកលោក John Bachtell នាថ្ងៃទី១០ ខែកក្កដាលោក Nguyen Phu Trong សប្បាយរីករាយដោយ​ឃើញថាទំនាក់ទំនងជាប្រពៃណីរវាងបក្សទាំងពីរបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរក្នុងប៉ុន្មានឆ្នាំកន្លងមក។

នាថ្ងៃទីដដែល អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានជួបសន្ទនាជាមួយដំណាងមិត្តភក្តិឆ្វេងនិយមអាមេរិក។ អគ្គលេខា Nguyen Phu Trong អះអាងនូវការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៃងទំនាក់ទមនងវៀត​ណាម​អាមេរិកនាពេលកន្លងទៅបានរួមចំណែកដ៏សែនសំខាន់នៃកំលាំង​វឌ្ឍន៍ភាព​នៅ​អាមេរិក។


លោកអគ្គលេខា Nguyen Phu Trong បានស្វាគមគោលការណ៍បើកមហាវិទ្យាល័យ Fulbright នៅទីក្រុងហូជីមិញ (VOV)

នៅជំនួបសន្ទនាជាមួយក្រុមបញ្ញាវ័ន្តមហាវិទ្យាល័យ Havard លោក Nguyen Phu Trong បានថ្លែងអំនរគុណ មហាវិទ្យាល័យ Havard នាពេលកន្លង​ទៅ​បានបណ្ដុះបណ្ដាលសំរាប់វៀតណាមកម្មាភិបាលជាច្រើនក្នុងនោះមានអ្នកជា​ច្រើនកាន់ដំណែងសំខាន់ក្នុងក្បាលម៉ាស៊ីនរដ្ឋ។ លោកអគ្គលេខា Nguyen Phu Trong បានស្វាគមគោលការណ៍បើកមហាវិទ្យាល័យ Fulbright នៅទីក្រុង​ហូជីមិញ​ពីព្រោះវាឆ្លើយតបនឹងវិស័យអាទិភាពខ្ពស់របស់​វៀតណាម។

 “យើងខ្ញុំយល់ព្រមនូវទស្សនៈរបស់បណ្ដាមិត្តគឺយើងកសាងនិងអភិវដ្ឍន៍​មហាវិទ្យាល័យ Fulbright គឺដើម្បីមនុស្សដើម្បីបុព្វហេតុអប់រំបណ្ដុះបណ្ដាល។​ ប្រសិនបើអនុវត្តត្រឹមត្រូវការបង្កើតមហាវិទ្យល័យមិនដោយ​សារ​​ចំណេញមាន​ប្រព័ន្ធគ្រប់គ្រង់បំពាក់ចំនេះដឹងថ្មីសមស្របនឹងសំណូមពររបស់វៀតណាមដោយវិធានការ
ជឿនលឿននិងផ្សាភ្ជាប់នឹងសកម្មភាពជាក់ស្ដែង។ ​ទិសដៅនេះខ្ញុំយល់​ព្រមណាស់។”

នាព្រឹកថ្ងៃទី១០កក្កដាមកសាកសួរសុខតុក្ខគ្រួសារអតីតប្រធានាធិបតី​អាមេរិកលោក Bill Clinton នៅ Kittle House នៅទីក្រុងញ៉ូវយ់ក់ អគ្គលេខា Nguyen Phu Trong បានថ្លែងអំណរគុណនូវមនោសញ្ចេតនានិងការរួវិភាគទានដ៏​សែនសំខាន់របស់អតីតប្រធានាធិបតី Clinton និងលោកជំទាវចំពោះការអភិវឌ្ឍន៍​ទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាមក្នុងអំលុង២០ឆ្នាំកន្លងមក។ លោក Nguyen Phu trong បានជូនពរនិងវាយតំលៃខ្ពស់សកម្មភាពនៃមូលនិធិ Clinton នៅវៀតណាមក្នុងអំឡុង១០ឆ្នាំកន្លងមកពិសេសគឺក្នុងវិស័យថែទាំនិងព្យាបាល HIV/AIDS គ្រុនចាញ់និងជំងឺឆ្លងផ្សេងៗនិងអះអាងនឹងបង្កលក្ខណៈងាយស្រួល​បំផុតដើម្បីមូលនិធិបន្តសកម្មភាពតាមរយៈនោះរួមចំណែកជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសនិងប្រជាជន
នៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ