16/01/2017 10:36 GMT+7 Email Print Like 0

សកម្មភាពរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនៅចិន


សកម្មភាពរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនៅចិន

បន្ត​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅចិន នាព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ២០១៧ នៅ​ទីក្រុង​ Hang Zhou ខេត្ត​ Zhe Jiang អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀត​ណាម លោក​​Nguyen Phu Trong បាន​មានជំនួប​សន្ទនា ជាមួយបណ្ដា​​សហគ្រាស​​ចិន​​។​ ​ថ្លែង​មតិ​នៅ​ទីនេះ​អគ្គ​លេខាបក្ស​ លោក​ Nguyen Phu Trong បានអះ​អាង​ថា៖ “​វៀត​ណាម​យក​ចិត្ត​ទុក​ដាក់​ជាច្រើន ចំពោះទំនាក់ទំនងសហប្រតិបត្តិការ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និងវិនិយោគ​ជាមួយ​ចិន​លើក​ទឹកចិត្ត​ គាំទ្រ​និង​ត្រៀម​ខ្លួន​ជា​ស្រេច​បង្កលក្ខណះងាយស្រួល សំរាប់សហគ្រាសនៃប្រទេសទាំងពីរ បង្កើន​កិច្ច​សហប្រតិបត្តិ​ការ រួម​ចំណែក​ ចំពោះការអភិវឌ្ឍន៍​របស់ប្រទេសទាំង​ពីរ ​ពង្រឹង​និង​ពង្រីក​ថែម​ទៀត​ទំនាក់​ទំន​ង​​វៀតណាម​-ចិ​ន។ វៀតណាម​​ស្វាគមន៍​បណ្ដា​សហគ្រាស​ចិន បោះទុនវិនិ​យោគ​នៅវៀត​ណាម  និង​សង្ឃឹម​ថា​សហគ្រាស​​​​នៃ​ប្រទេស​ទាំងពីរ បង្កើន​បន្ថែម​សកម្មភាព​​សហប្រតិ​បត្តិ​ការ​ជំរុញ​ការ​អភិវឌ្ឍន៍​​ពាណិជ្ជកម្ម​ ដើម្បី​ផល​ប្រយោជន៍​​ដូច​គ្នា ជំរុញ​ខ្លាំងសកម្មភាព​ទេសចរណ៍ ​​បង្កើន​ការផ្លាស់ប្តូរ យោគយល់គ្នា និងចំ​ណង​មិត្តភាព​រវាង​​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។​”
 
មុននោះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានជួបសន្ទនា​ជាមួយ​បណ្ដា​កម្មាភិបាល​ នៅ​អគ្គកុង​ស៊ូល​វៀត​ណាម​ ប្រចាំ​នៅ Shanghai ។ ​នៅទីនេះ លោក​អគ្គលេខាបក្ស​បាន​ស្នើថា៖ ​ក្នុង​សភាពការណ៍ថ្មី​នេះ​ កម្មាភិ​បាល​​​និង​បុគ្គលិក​​គ្រប់​រូប​​នៅទី​នេះ បន្ត​ជំនះពុះពារ​លើការ​លំបាក​លំបិន បំពេញ​ល្អភា​រកិច្ច​ធ្វើ​សេនា​ធិ​ការ និង​​ជា​ស្ពាន​តភ្ជាប់​ជំរុញ​ទំនាក់​ទំនង​រវាង​បក្ស​ទាំង​ពីរ រដ្ឋ​ទាំងពីរ​កាន់​តែ​អភិវឌ្ឍន៍​ខ្លាំង​ក្លា និង​ជាក់​ស្ដែង​៕

 

តាម​VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ