23/05/2015 10:52 GMT+7 Email Print Like 0

សកម្មភាពរបស់អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon នៅវៀតណាម

ទទួល​សេចក្ដី​អញ្ជើញ​របស់​ប្រធាន​រដ្ឋវៀត​ណាម លោក Truong Tan​ Sang នាថ្ងៃ​ទី​២២ខែ​ឧសភា អគ្គ​លេខាធិ​ការ​អង្គការ​សហប្រជា​ជាតិ លោក Ban Ki Moon និង​លោកជំ​ទាវ​បាន​មក​បំពេញទស្សន​កិច្ចជា​ផ្លូវការ​នៅវៀត​ណាម ចាប់​ពី​ថ្ងៃទី២២​ដល់ថ្ងៃទី២៣ខែ​ឧសភាឆ្នាំ​២០១៥។ បន្ទាប់​ពីពិធី​ទទួល​ប្រធានរដ្ឋ​វៀតណាម លោក​ Truong Tan Sang បានជួប​សន្ទនា​ជាមួយ​អគ្គលេខាធិការ​អង្គការសហ​ប្រជា​ជាតិ​ លោក Ban Ki Moon។ ភាគី​ទាំងពីរ​បាន​ជូន​ដំណឹង​អោយគ្នា​ទៅវិញ​ទៅមក​ អំពី​ស្ថានភាព​របស់វៀត​ណាម និង​អង្គកា​រសហ​ប្រជា​ជាតិ នា​ពេលកន្ល​ងទៅ ប្រមូ​ល​ផ្តុំពិភាក្សា អំពីវិធាន​ការជំ​រុញទំនាក់​ទំនង​សហប្រតិបត្តិ​ការលើច្រើន​វិស័យ រវាង​វៀតណាម​និង​អង្គការ​សហ​ប្រជា​ជាតិ នាពេល​ខាងមុ​ខនេះ។


ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon

ប្រធានរដ្ឋ Truong Tan Sang បានអះអាង​ថា៖ ជាប្រ​ទេសសមាជិក​មាន​ការ​ទទួលខុស​ត្រូវ របស់​សហគមន៍​អន្តរជាតិ វៀត​ណាមបាន​និងកំពុង​សកម្ម​រួមជា​មួយប្រទេសជាសមាជិកនានា ដោះស្រាយរាល់​បញ្ហា​សកល ដែលក្នុង​នោះមាន​ការរក្សាសន្តិ​ភាព សន្តិសុខ​អន្តរជាតិ៖

“​វៀតណាម​វាយតំលៃ​ខ្ពស់ចំពោះតួនាទី​ និងការរួមវិភាគទាន​របស់​អង្គការ​សហប្រជាជាតិ ក្នុង​រយៈពេល​៧០ឆ្នាំ​កន្លង​ទៅ និងរួ​មគ្នាពិភាក្សា​អំពីវិធាន​ការនានា​ សំដៅ​បង្កើន​តួនាទីរបស់​អង្គការ​សហប្រជា​ជាតិ ក្នុងកា​រ​សោះ​ស្រាយ​បញ្ហា​នានា​ ដែលទាក់ទិន​ដល់​សន្តិភាព សន្តិសុខ​អន្តរជាតិ និងតំបន់។ ​វៀតណាម​ចែក​រំ​លែក​ទស្សនៈ​ថា៖ ដើម្បី​រក្សាសន្តិភាព​និងសន្តិ​សុខនៅ​ក្នុងតំបន់​និងអន្តរ​ជាតិ ប្រ​ទេសជា​សមាជិក​នានា​ត្រូវ​គោរព​អនុសញ្ញា​អង្គការ​សហ​ប្រជា​ជាតិ គោរព​ឯករា​ជ្យ​អធិបតេយ្យ​ភាព និង​បូរណភាព​ដែនដីរ​បស់​គ្នា ដោះស្រាយ​រាល់​ជំលោះ​ដោយ​សន្តិ​វិធី។ ”


សកម្មភាពរបស់អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (Image: VOV)

ប្រធាន​រដ្ឋវៀតណាមបាន​ជូនដំណឹង ចំពោះអគ្គលេខាធិការ អ.ស.ប. អំពី​ស្ថាន​ភាព​នៅសមុទ្រខាង​កើត ជាពិសេស​គឺ​បំរ៉ែបំរួល​ នាពេលថ្មីៗនេះ ហើយស្នើ​ឲ្យអគ្គ​លេខា​ធិការនិង​អ.ស.ប. យកចិត្ត​ទុកដាក់​រួមចំណែក​យ៉ាង​សកម្មចូល​ក្នុង​ការជំរុញ​ភាគីនានា ដោះស្រាយជំលោះ​ដោយសន្តិ​វិធី សម​ស្របនឹង​អនុសញ្ញានៃ អ.ស.ប.នឹង​​​ច្បាប់​អន្តរជាតិ ក្នុង​នោះមានអនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon បានសង្កត់ធ្ងន់ថា៖ “ស្តីពីបញ្ហាលើសមុទ្រខាងកើត ខ្ញុំអំពាវនាវឲ្យភាគីទាក់ទិននានា ដោះស្រាយជំ​លោះ ដោយសន្តិវិធីតាមរយៈការសន្ទនានិតសមស្រប នឹងច្បាប់អន្តរជាតិ។ ប្រការ​សំខាន់​ម្ប៉ាង​ទៀត​​គឺ​យើង​ត្រូវ​ជៀស​វាង​រាល់​សកម្មភាព​បង្កើន​ភាព​តាន​តឹង។ ខ្ញុំ​សង្ឃឹម​ថា៖ ការ​ពិគ្រោះ​យោបល់​រវាង​​ប្រ​ទេស​ជា​​សមាជិ​អាស៊ាន​និងចិន​ ស្តីពីក្រម​ប្រតិបត្តិ​ក្នុងតំបន់លើស​មុទ្រខាង​កើត (COC) នឹង​​ទទួល​បាន​កា​រយោគ​​យល់​គ្នា​​​ទៅ​វិញ ទៅ​មក​ខ្ពស់​​ជាង។” នាយប់​ថ្ងៃទី​២២​ខែឧសភា ប្រធាន​រដ្ឋវៀត​ណាម លោក Truong Tan Sang និង​លោក​​​ជំទាវ​​បានបើក ពិធី​ជប់លៀងអប​អរសាទ​រអគ្គលេខាធិ​ការ អ.ស.ប. លោក Ban Ki-Moon ​និង​​លោក​ជំទាវ​មក​បំពេញទស្សន​កិច្ចជាផ្លូវការនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ