13/05/2015 10:11 GMT+7 Email Print Like 0

សកម្មភាពរបស់លោកប្រធានរដ្ឋវៀតណាមនៅសាធារណៈរដ្ឋឆែក


សកម្មភាពរបស់លោកប្រធានរដ្ឋវៀតណាមនៅសាធារណៈរដ្ឋឆែក (Image: VOV)

 
ក្នុងថ្ងៃធ្វើការលើកទី ២ នៃដំណើទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋឆែក នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ តាមម៉ោងតំបន់ (រសៀថ្ងៃទី ១២ ឧសភា តាមម៉ោង ទីក្រុងហាណូយ) ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបធ្វើការ ជាមួយប្រធានគណៈបក្សកម្មុយនិស្តឆែក-Morava និងជាអនុប្រធាន​សភា​ជាន់​ទាបឆែក លោក Vojtech Filip ។ ក្នុងជំនួបធ្វើការនេះ លោក Truong Tan Sang បានវាយ តំលៃ​ខ្ពស់​ចំពោះ​ការខំប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំង ២ ព្រមទាំង អះអាងថា៖ កិច្ច​សហ​ប្រតិបត្តិការយ៉ាងជិតស្និតនិងមានប្រសិទ្ធភាព រវាងស្ថាប័ននិតិបញ្ញត្តិនៃប្រទេសទាំង ២ នឹង​រួម​ចំណែក​ដ៏​សែនសំខាន់ក្នុងការបង្កើន​ទំនាក់ទំនងវៀតណាម-ឆែកលើគ្រប់វិស័យ។ នាត្រង់ថ្ងៃដ៏ដែល តាមម៉ោងតំបន់ ប្រធាន​រដ្ឋវៀតណាម លោក Truong Tan Sang បានមកទស្សនានៅខេត្ត Karlovy Vary ជាទីកន្លែង​ដែល​មាន​រោង​ចក្រផលិតកម្មផលិក Moser Glas ស្បីឈ្មោះរបស់ ឆែក។

លោក Truong Tan Sang បានជួបធ្វើការជាមួយអភិបាលខេត្ត Karlovy Vary​និងថ្នាក់ដឹកនាំទី​ក្រុង​និង​មក​ទស្សនា​រោងចក្រ Moser Glas។ លោកប្រធានរដ្ឋ វៀតណាមបានស្នើរឲ្យថ្នាក់ដឹកនាំខេត្តទីក្រុង Karlovy Vary​ ពិនិត្យមើលការបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្ដាខេត្តក្រុងរបស់វៀតណាម។ ​ក៏​ក្នុង​ឱកាស​នេះ​ដែរ លោកប្រធានរដ្ឋវៀតណាមបានធ្វើជាកស្សិនក្សីពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការ​រវាង​​ខេត្ត Quang Binh (ភាគកណ្ដាលវៀតណាម)៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ