សកម្មភាពរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry នៅទីក្រុងហាណូយ

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry (រូបថត៖Vietnamplus) |
នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ នៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry។នៅទីនេះ លោក Vu Duc Dam បាន ថ្លែងអំណរគុណលោក John Kerry អំពីរាល់ការរួមវិភាគទានដ៏ធំធេងរបស់លោក ក្នុងការជំរុញនិងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិងអាមេរិក ជាពិសេសគឺក្នុងវិស័យអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ រីឯលោក John Kerry បានអះអាងថា អប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាវិស័យមួយក្នុងចំណោមវិស័យសហប្រតិបត្តិការសំខាន់រវាងប្រទេសទាំងពីរ។ ក្នុងនោះ ជោគជ័យរបស់មហាវិទ្យាល័យ Fullbright នៅវៀតណាមនឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបតិ្តការអំប់និងជាចំណុចលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-អាមេរិក។
នារសៀលថ្ងៃដដែល នៅស្ថានទូតអាមេរិកប្រចាំនៅទីក្រុងហាណូយបានប្រព្រឹត្តទៅជំនួបសំណេះសំណាលតាមបណ្ដាញអ៊ីនធឺណែតរវាងលោក John Kerry ជាមួយយុវជន និស្សិតវៀតណាមយ៉ាងច្រើនកុះករ។នៅទីនេះ លោករដ្ឋមន្រ្តីការបរទេសអាមេរិកបានអះអាងនូវការគាំទ្ររបស់ខ្លួនចំពោះគំរោងការណ៍មហាវិទ្យាល័យ Fullbright នៅវៀតណាម។ លោកបានឲ្យដឹងថា នេះជាគំរោងការណ៍មានការតភ្ជាប់នឹងមហាវិទ្យាល័យ Harvard ដែលនឹងរួមចំណែកនាំផ្នែកអប់រំឧត្តមសិក្សានៅវៀតណាមអភិវឌ្ឍន៍ថែមទៀត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម