29/09/2016 09:15 GMT+7 Email Print Like 0

សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅកម្ពុជា

នាព្រឹកថ្ងៃទី២៨​ ខែកញ្ញា ឆ្នាំ២០១៦ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan​ និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​​រដ្ឋសភា​វៀត​ណាម បាន​អញ្ជើញទៅ​សា​កសួ​រសុខ​ទុក្ខ​និង​ជួប សំណេះ​សំណាល​ជាមួយ​មន្ត្រី​ស្ថាន​ទូត​ និង​តំណាង​​សហគមន៍​ជនវៀត​ណាម នៅ​កម្ពុជា។ នៅទី​នេះ លោកស្រី​ Nguyen Thi Kim Ngan បាន​អះអាង​ថា បក្ស​ រដ្ឋ​និង​រដ្ឋ​សភាជា​និច្ច​កាល ផ្តោតការ​យក​ចិត្ត​ទុក​ដាក់ និង បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ស្ថា​ប័ន​​តំណាង​​​ នៅ​​ឯបរទេស​​ដំណើរ​ការ​​សកម្ម​ភាព រួមចំណែក​បម្រើកិច្ចការ​ពារ កសាង​និង​​អភិវឌ្ឍន៍​មាតុ​​ប្រទេស​។

​មុននោះ នៅរាជធានីភ្នំពេញ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ​បាន​អញ្ជើញ​ជួប​សវនាការ​និង​​សម្តែង​ការ​គួរ​សម​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា សម្តេចសាយ​ឈុំ​។ នៅក្នុង​ជំនួប​នេះ ភាគី​ទាំង​ពី​រ​មាន​បំណង​ថា ប្រទេស​ទាំង​ពីរ​នឹង​ដោះស្រាយ​នូវ​បញ្ហានៅ​សេសសល ដើម្បីកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព និង​អភិវឌ្ឍន៍​។​ ទន្ទឹម​ជាមួយ​គ្នានោះ ភាគី​ទាំងពីរ​គប្បី​បង្កើន​ការផ្លាស់​ប្តូរ គណៈប្រតិភូ រួមចំណែកពង្រឹងទំ​នាក់​ទំនង​​មិត្តភាព​សហប្រតិ​បត្តិការ​ រវាងប្រទេសទាំងពីរ​និយាយ​រួម និង​រវាងរដ្ឋសភា នៃ​ប្រទេស​ទាំង​ពីរ​និយាយ​ដោយ​ឡែក​។ អញ្ជើញ​ថ្លែងមតិ​ក្នុងជំនួប​នេះ សម្តេចសាយ​ឈុំ បាន​អះអាង​ថា កម្ពុជា​ជានិច្ច​កាល​ចាត់​ទុក​វៀត​ណាម ជា​បង​ប្អូន​ល្អ អ្នកជិតខាងល្អ​ដៃគូ​ល្អ និង​គាំទ្រនូវលទ្ធផល​ទទួលបាន នាពេលកន្លងទៅ អំពីការងារ​ ខ័ណ្ឌ​សីមា​​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន អញ្ជើញជួបសម្តែងការគួរសម ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ក៏នាព្រឹក​ថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ​ជួប​សម្តែង​ការ​គួរ​សម ព្រះករុណា​ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ ​នៃព្រះរាជាណាចក្រ​កម្ពុជា​។ ប្រធាន​រដ្ឋសភា​លោក​ស្រី​ Nguyen Thi Kim Ngan បាន​ស្នើឲ្យ​ព្រះ​មហា​ក្សត្រ ផ្តោត​ការ​យក​ចិត្ត​​ទុក​ដាក់​ជម្រុញ​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​ របស់កម្ពុជាបង្កលក្ខណៈងាយស្រួលសម្រាប់​សហគមន៍ជន​វៀត​ណាម នៅកម្ពុជា​រស់​នៅ​ស្ថិរភាព រូម​ចំណែក​កសាង​អភិវឌ្ឍន៍​ប្រទេសកម្ពុជា​​ និងរួម​ចំណែក​ចូល​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​មិត្តភាព​រវាង​ប្រទេសទាំង​ពីរ។ រីឯខ្លួន វិញ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​បានជឿជាក់​ថា ដំណើរ​ទស្សនកិច្ច​កម្ពុជា លើកនេះរបស់​លោកស្រី Nguyen Thi Kim Ngan និង​គណៈ ប្រភិភូ​អម​ដំណើរ​នឹង​រួមចំណែក​រឹតបន្តឹង​ទំនាក់​ទំនង​អ្នកជិត​ខាង សាមគ្គី​​ភាព និងមិត្ត​ភាពយូរ​អង្វែងកម្ពុជា​វៀតណាម​។

​ក្នុងថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញ​ទៅទស្សនា​មន្ទី​រ​ពេទ្យ Cho Ray​-​ភ្នំពេញ និងរោង​ចក្រផលិត​ដោះគោ​ Angkor Milk។

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ