11/09/2015 09:49 GMT+7 Email Print Like 0

សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមនៅអាមេរិក

នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ នៅទីក្រុងវ៉ាស៊ីនតោនអាមេរិក ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានមានជំនួបសន្ទនាជាមួយ​ប្រធាន​ស្ដីទី​អចិន្ត្រៃយ៍ព្រឹទ្ធសភាអាមេរិក លោក Patrick Leahy។ នៅទីនេះ ​ប្រធានរដ្ឋសភា​​លោក Nguyen Sinh Hung  បានអះអាងថា៖​រដ្ឋសភាវៀតណាម​ ជានិច្ចកាលគាំទ្រនិងយកចិត្តទុកដាក់​ដល់ទំនាក់ទំនងជាមួយអាមេរិកក្នុង​គោល​បំណងបង្កើន និងធ្វើអោយ​ស៊ីជំ​រៅ​ថែម​ទៀតនូវទំនាក់ទំនងលើគ្រប់វិស័យជាមួយអាមេរិកតាមទិសជាក់ស្ដែងប្រសិទ្ធិភាពលើគ្រប់ជ្រុងជ្រោយ រួម​ចំណែកកាន់តែច្រើន​ថែមទៀត ដើម្បីរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងសម្បូររុងរឿងនៅក្នុងតំបន់និងអន្តរជាតិ។

​ប្រធានស្ដីទីអចិន្ត្រៃយ៍ព្រឹទ្ធសភាអាមេរិក លោក Patrick Leahy បានអះអាង​ថា៖​ រដ្ឋសភាអាមេរិកមានគោល​បំ​ណង​បង្កើនថែមទៀត ទំនាក់ទំនងសហ​ប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ តាមនោះបង្កើនការយល់ដឹង និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។

បន្ទាប់មកទៀត   ប្រធានរដ្ឋសភា​ លោក Nguyen Sinh Hung  មានជំនួបសន្ទនា​ជាមួយព្រឹទ្ធសមាជិកអាមេរិក លោក John McCain ។ ប្រធានរដ្ឋសភា​ លោក ​Nguyen Sinh Hung  បានស្នើអោយ​សភានៃប្រទេសទាំងពីរ បង្កើតកាណាល់​ទំនាក់ទំនងជាប្រចាំឆ្នាំកម្មវិធីផ្លាស់ប្តូរ ចែករំលែកព័ត៍មាន បទពិសោធន៍ និង​បណ្ដាបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។

ព្រឹទ្ធសមាជិកអាមេរិក លោក John McCain បានសម្ដែងគោលបំណងថា៖​វៀតណាមនិងអាមេរិក រួមជាមួយភាគីទាក់ទិននានា សម្រេចកិច្ចព្រមព្រៀង TPP យ៉ាងឆាប់ៗ។ តាមនោះ រួមចំណែកជំរុញទំនាក់ទំនងទ្វេភាគី និងនាំមកនូវ​ផលប្រយោជន៍ជាក់ស្ដែង សំរាប់ប្រជាជន នៃព្រទេសនិមួយៗ។

ប្រធានរដ្ឋសភា  Nguyen Sinh Hung   ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក  John Kerry 

មុននោះ នារសៀលថ្ងៃទី៨ កញ្ញា ប្រធានរដ្ឋសភា​ លោក Nguyen Sinh Hung  បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry ។ នៅទីនេះប្រធានរដ្ឋសភា​ លោក Nguyen Sinh Hung  បានសង្កត់ធ្ងន់ថា៖ វៀត​ណាម​មានគោលបំណងបង្កើន និងធ្វើស៊ីជំរៅថែមទៀត ទំនាក់ទំនងដៃគូលើ​គ្រប់វិស័យជាមួយអាមេរិក តាមទិសជាក់ស្ដែងជាង ប្រសិទ្ធិភាពជាង ​ដើម្បីរួម​ចំណែកថែមទៀតក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងសម្បូររុងរឿងនៅក្នុងតំបន់និងអន្តរជាតិ។          រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry​ បានថ្លែងថា៖​អាមេរិក​ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាមក្នុងដំណើការ​កសាង ធ្វើវិសោធនកម្ម ក្រមច្បាប់នានា អោយសមស្របជាមួយរដ្ឋធម្មនុញ្ញ ឆ្នាំ​ ២០១៣ បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងបញ្ហាមនុស្សធម៌ ជំនះពុះពារលើផលវិបាកដោយសង្គ្រាម។

ស្ដីពីបញ្ហានៅសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាព បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីរក្សាសន្តិភាព ស្ថិរភាព នៅក្នុងតំបន់សមុទ្រខាងកើត ដើម្បី​ផលប្រយោជន៍រួមនៅក្នុងតំបន់និងអន្តរជាតិ។

ក្នុងឱកាសនេះ​ ប្រធានរដ្ឋសភា​ លោក Nguyen Sinh Hung ក៏បានជួបសន្ទនា​ជាមួយដំណាងពាណិជ្ជកម្មអាមេរិក លោក Micheal Froman ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ