25/12/2015 09:41 GMT+7 Email Print Like 0

សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមនៅចិន


ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានមានជំនួបសន្ទនាជាមួយអគ្គលេខាបក្សកម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន លោក Xí Jìnpíng

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅចិន នារសៀលថ្ងៃទី២៣ ​ខែធ្នូ នៅទី​ក្រុង ប៉េកាំង (ចិន) ប្រធាន​រដ្ឋ​សភា​វៀត​ណាម​ លោក Nguyen Sinh Hung និងគណៈ​ប្រតិភូជាន់​ខ្ពស់រដ្ឋសភា​វៀត​ណាម បាន​មាន​ជំនួប​សន្ទនា​ជាមួយ​អគ្គលេ​ខាបក្ស​កម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន លោក  Xí Jìnpíng ។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖ ក្នុងដំណើរទស្សនកិច្ចលើក​នេះ របស់​គណៈប្រតិភូរ​ដ្ឋ​សភា​វៀត​ណាម​ គឺ​សំដៅជំរុញការអនុវត្តបណ្ដាកិច្ចព្រម​ព្រៀងជាន់​ខ្ពស់ រវាងប្រទេសទាំងពីរនារយៈពេលកន្លងទៅ។ លោក Nguyen Sinh Hung បានអះអាងថា៖ បក្ស រដ្ឋវៀតណាមជានិច្ចកាលរក្សា ពង្រឹងនិងពង្រីកចំ​ណង​មិត្តភាព​ប្រពៃណី វៀតណាម-ចិន និងចាត់ទុកនេះគឺជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លា​របស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេស​ទាំងពីរ។

​ស្ដីអំពីបណ្ដាបញ្ហានៅលើសមុទ្រខាងកើត ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បានអះអាង​ថា៖ ទស្សនៈ​របស់បក្ស រដ្ឋវៀតណាមគឺព្រមព្រៀងជាមួយ​បក្ស រដ្ឋចិន បង្កើនការយល់ដឹងគ្នាទៅវិញទៅមក រក្សា​ការ​ចរចា​ ពិគ្រោះយោបល់។ ដោះស្រាយបញ្ហានៅលើសមុទ្រនេះត្រូវមានទស្សនៈ​យុទ្ធសាស្ត្រ​យូរអង្វែង សម​ស្រប​ជាមួយច្បាប់អន្តរជាតិ គោរពផលប្រយោជន៍របស់ប្រទេសនិមួយៗ និងទំនាក់​ទំនងវៀតណាមនិងចិន។

​នៅទីនេះ អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xí Jìnpíng បានអះអាង​ថា៖ បក្ស និងរដ្ឋចិន​ជានិច្ចកាល​គោរព និង​គាំទ្រការបង្កើនជំនួបប្រាស្រ័យសហប្រ​តិបត្តិការ រវាងសមាជចិន និងរដ្ឋសភាវៀត​ណាម ក៏ដូច​ជាជំនួប​ប្រាស្រ័​យមិត្តភាព​រវាងប្រជាជននៃប្រទេសទាំងពីរ ហើយចាត់ទុកនេះគឺជាកក្តាសំខាន់ ក្នុងទំនាក់ទំ​នង​សហប្រតិបត្តិ​ការយុទ្ធសាស្ត្រលើគ្រប់វិស័យចិន-វៀតណាម។ ក្នុងរយៈពេល​ខាងមុខនេះ ភាគីទាំងពីរ​ត្រូវ​បន្ត​បង្កើន​ជំនួបប្រាស្រ័យ បើកទូលាយការផ្លាស់ប្តូរ​គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការផ្លាស់ប្តូរព័ត៍មាន បទពិសោធន៍ និងគាំទ្រគ្នាទៅ​វិញ​ទៅមក លើវេទិកាតំបន់និងអន្តរជាតិ។

​ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពអំពីការបង្កើនជំនួបប្រាស្រ័យជាន់ខ្ពស់​ រវាងប្រទេសទាំងពីរ ដើម្បី​ជំរុញ​ទំនាក់​ទំនង​ទ្វេភាគី រវាងប្រទេសទាំងពីរអភិវឌ្ឍន៍​និរន្តរភាព។ ប្រទេស​ទាំងពីរ​ក៏បាន​ជំរុញ​ខ្លាំង​ការ​ឃោស​នា​អំពី​ចំណង​មិត្តភាពប្រ​ពៃណី រវាងប្រទេសទាំងពីរ ជំរុញសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូប្រជាជន។ ប្រ​ធានរដ្ឋ លោក Xí Jìnpíng ក៏បានទទួលសេចក្ដីអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់​ APEC ២០១៧នៅ​វៀត​ណាម​ផង​ដែរ​។

​ក៏ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅចិន នាយប់ថ្ងៃទី២៣ ខែ​ធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ក៏បាន​អញ្ជើញទៅសាក់សួរសុខទុក្ខ​និង​ជួបប្រាស្រ័យ​កម្មាភិបាល បុគ្គលិក និង​ដំណាង​សហគមន៍​ជន​វៀត​ណាម​ នៅទីក្រុងប៉េកាំងផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ