02/10/2016 11:22 GMT+7 Email Print Like 0

សកម្មភាពរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នៅមីយ៉ាន់ម៉ា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សន​កិច្ចជាផ្លូវការនៅប្រទេសមីយ៉ានម៉ា នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញជួបសំ​ណេះសំ​ណាល​ជាមួយមន្ត្រីស្ថានទូតវៀតណាមនិង អាណិកជនវៀតណាមនៅមីយ៉ានម៉ា។


លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាគ្សាការងារជាមួយ
អគ្គលេខាធិការសហភាពអន្តរសភាពិភពលោក (IPU) លោក Martin Chungon

មុននោះ នាថ្ងៃទី៣០កញ្ញា ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី២៧ (AIPA - 37) លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបពិភាគ្សាការងារជាមួយអគ្គលេខាធិការសហភាពអន្តរសភាពិភពលោក (IPU) លោក Martin Chungon។  នៅទីនេះ លោកស្រី Nguyen Thi Kim Ngan ជឿជាក់​ថា អគ្គលេខាធិការ Martin Chongun នឹងជួយសហភាពអន្តរសភានិងសភាជាសមាជិក នានាឲ្យទទួលបានគោលដៅសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការនិងអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព​។​ ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានរួមជាមួយថ្នាក់ដឹកនាំនានាទៅសម្តែងការគួរសមប្រធានរដ្ឋសភាមីយ៉ាន់ម៉ានិងជាប្រធាន AIPA-37 លោក Mahn Win Khan ផងដែរ។

នៅខាងក្រៅ AIPA- 37 នេះ នាថ្ងៃទី៣០កញ្ញា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសន្ទនាជាមួយប្រធានរដ្ឋសភាសឹង្ហបុរី  Halimah Yacob។​ នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមបានស្នើឲ្យភាគីទាំងពីរសកម្មពង្រីកការងារជួបប្រាស្រ័យទាក់ទងទ្វេភាគីលើគ្រប់ជាន់ថ្នាក់ ព្រមទាំងរឹតបន្តឹងកិច្ចសហប្រតិបត្តិកា​រ​លើគ្រប់វិស័យនាពេលខាងមុខ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ