16/05/2017 10:50 GMT+7 Email Print Like 0

សកម្មភាពរបស់ប្រធានរដ្ឋសភាមីយ៉ាន់ម៉ានៅវៀតណាម


  ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាមីយ៉ាន់ម៉ា

ពិធីប​ដិសណ្ឋារ​​កិច្ចជាផ្លូវការសំរាប់​ប្រធានព្រឹទ្ធសភា និងជាប្រធានរដ្ឋសភាមីយ៉ាន់ម៉ា ​លោក Mahn Win Khaing​ Than​ បានប្រព្រឹត្តទៅដ៏មហោឡារឹក នាព្រឹកថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​ទីក្រុងហាណូយ​ក្រោម​អធិ​បតី​ភាព​ ​​របស់​ប្រធាន​រដ្ឋសភា​វៀតណាម ​លោកស្រី Nguyen Thi Kim Ngan។ ថ្លែង មតិក្នុង​ជំនួប​សន្ទនា​ បន្ទាប់​​ពីពិធីបដិសណ្ឋារ​កិច្ច ប្រធានរដ្ឋសភាវៀត​ណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់​ធ្ងន់ថា៖​ រដ្ឋ​សភា​វៀតណាម​មានគោលបំណងថា៖​ ប្រទេស​ទាំងពីរ​បន្តអនុវត្ត​យ៉ាងសកម្ម​ ខ្លឹមសារនានា​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម ​រវាងវៀតណាម និងមីយ៉ាន់ម៉ា។ វៀតណាម​ក៏មានគោលបំណងថា៖មីយ៉ាន់ម៉ាបន្តរួម​សហការ ​អះអាង​គោលជំហរក្នុងការដោះ​ស្រាយបញ្ហា​សំខាន់ក្នុង​តំបន់ជំរុញសន្តិភាព​ ស្ថិរភាព​ សុវត្ថិភាព​និង​សេរីភាព​នាវាចរណ៍​ ​អាកាស​ចរណ៍ ក៏ដូចជាពាណិជ្ជកម្មក្នុងតំបន់​ជាពិសេសគឺនៅសមុទ្រខាងកើត។

 
 អគ្គលេខាបក្ស លោក Nguyen Phu Trong  ជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភា
និងជាប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក Mahn Win Khaing Than  

ក៏ក្នុង​ថ្ងៃដដែល នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងអគ្គលេខាបក្ស លោក​ Nguyen Phu Trong ក៏បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភានិងជាប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក​ Mahn Win Khaing Than ​ផងដែរ។
 

តាម VOV5 - ​វិទ្យុសំឡេង​​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ