12/11/2014 09:02 GMT+7 Email Print Like 0

សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នៅសន្និសីទ APEC លើកទី២២

នាយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅទីក្រុងប៉េកាំងនៃប្រទេសចិន ប្រធានរដ្ឋវៀត​ណាម​លោក​ Truong Tan Sang និងលោកជំទាវបានអញ្ជើញចូលរួមពិធីជប់លៀងជា​កត្តិយស​និង​កម្មវិធី​សិល្បៈស្វាគមន៍ថ្នាក់ដឹកនាំនៃបណ្ដាខឿនសេដ្ឋកិច្ច APEC ក្រោមអធិបតីភាព​របស់​ប្រធាន​រដ្ឋចិនលោក Xi Jinping។


បណ្ដាថ្នាក់ដឹកនាំ APEC ថតរូបអនុស្សាវរីយ៍


លោក Truong Tan Sang និងថ្នាក់ដឹកនាំ APEC ផ្សេងៗ បានចែករំលែកទស្សនៈអំពី​ប​ញ្ហ​​​នៅតំបន់និងលើពិភពលោកដែលភាគីនានាយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងអះអាងថា​នឹង​បន្ត​រក្សា​តួនាទីរបស់ APEC កសាងសហគមន៍តំបន់អាស៊ី-ប៉ាស៊ីហ្វិកអភិវឌ្ឍន៍ប្រ​កបដោយ​ស្ថិរភាព​និង​សប្បូររុងរឿង។នាថ្ងៃដដែល លោក Truong Tan  Sang បានមានជំនួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​​អាមេរិកលោក Barack Obama នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abeប្រធានាធិបតី​ឥណ្ឌូនេស៊ីលោក Joko Widodo ប្រធានាធិបតីឈីលីលោកស្រី Michele Bachelet ប្រធានាធិបតីប៉េរូលោកOllanta Humala ព្រះមហាក្សត្រប្រ៊ុយណេលោក Hassanal Bolkiah នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Tony Abbott និងនាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-ocha៕

តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាព័ត៌មានបានផ្សាយ