05/03/2018 09:12 GMT+7 Email Print Like 0

សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ក្នុងដំណើរទស្សន កិច្ចថ្នាក់រដ្ឋនៅឥណ្ឌា

ប្រធានរដ្ឋលោក Tran Dai Quang ជឿជាក់ថា ទំនាក់ទំនងជាដៃគូយុទ្ធ សាស្ត្រលើគ្រប់វិស័យវៀតណាម-ឥណ្ឌា នឹងបន្តអភិវឌ្ឍន៍ដោយចីរភាព ស៊ីជំរៅ ដើម្បីផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីរ រួមវិភាគទានយ៉ាងសកម្មទៅក្នុងសន្តិភាព ស្ថរិភាពនិងវឌ្ឍនភាពក្នុងតំបន់និងលើពិភពលោក។

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងឆ្វេង)
និងនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi (រូបថត៖ TTXVN)

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌា នាយប់ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៨ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញជួបសវនាការជាមួយប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind។ ក្នុងជំនួបនេះ​ ប្រធានាធិបតីលោក Ram Nath Kovind បានវាយតំលៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចលើកនេះចំ​ពោះ​ការរឹតបន្តឹងទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ​។ ប្រធានាធិបតីឥណ្ឌាក៏បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងអាស៊ាន ហើយអះអាងថា ឥណ្ឌា​គាំ​​ទ្រតួនាទីជាស្នូលរបស់អាស៊ានក្នុងតំបន់ផងដែរ។ លោក Ram Nath Kovind ក៏បានអះអាងជាថ្មីម្ដងទៀតនូវការ​គាំទ្ររបស់ឥណ្ឌាចំពោះវៀតណាមក្នុងការឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាអ.ស.បអាណត្តិ ២០២០​-២០២១។

បន្ទាប់ពីជំនួបខាងលើ ប្រធានាធិបតីលោក Ram Nath Kovind និងលោកជំទាវបានអញ្ជើញធ្វើអធិបតីក្នុងពិធី​ជប់លៀងថ្នាក់ជាតិស្វាគមន៍ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម។

នារសៀលថ្ងៃទី ៣ ខែមិនា ឆ្នាំ២០១៨ ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញចូលរួមវេទិកាសហគ្រាស​វៀត​ណាម-ឥណ្ឌា។ ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖

“ដោយការប្ដេជ្ញាចិត្តនៃរដ្ឋទាំងពីរនិងភាពស្វាហាប់នៃសហគមន៍សហគ្រាសនៃប្រទេសទាំងពីរនោះ គឺយើងអាច​សម្រេចបានគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ ១៥ ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។
វៀតណាមមានគោលបំណងថា ឥណ្ឌានឹងក្លាយទៅជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំរាប់វិស័យតម្បាញកាត់ដេរ ស្បែង​ជើង ផលិតម៉ាស៊ីន ក៏ដូចជាបង្កលក្ខណៈងាយស្រួលថែមទៀតសំរាប់ទំនិញវៀតណាមជ្រៀតចូលទីផ្សារឥណ្ឌា​ផងដែរ”។

ក្នុងវេទិកាសហគ្រាសលើកនេះ ប្រធានរដ្ឋលោក Tran Dai Quang និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានធ្វើកាកសិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការបើកជើង ហោះហើរត្រង់រវាងទីក្រុង​ហូជីមិញ​របស់វៀតណាមនិងរដ្ឋធានីញូវដេលីរបស់ឥណ្ឌា។

នារសៀលថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយប្រធានសភាជាន់ទាបឥណ្ឌាលោក ​Mumitra Mahajan រដ្ឋមន្រ្តីការបរទេសលោកស្រី Sushma Swaraj និងអតីតប្រធានគណៈបក្សសមាជជាតិឥណ្ឌា​លោកស្រី Sonia Gandhi។

 ប្រធានរដ្ឋលោក Tran Dai Quang ឆ្លើយសារព័ត៌មាននៅពិធីទទួល (រូបថត៖ VOV)

មុននោះ នាព្រឹកថ្ងៃទី៣ មិនា បន្ទាប់ពីពិធីទទួលនិងជំនួបចរចា នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និង​ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានធ្វើសហអធិបតីក្នុងសន្និសីទកាសែតជូនដំណឹងអំពីលទ្ធផល​នៃជំនួបចរចា។ ប្រធានរដ្ឋលោក Tran Dai Quang បានលើកច្បាស់ថា៖

“ស្ដីពីកិច្ចសហប្រតិបតិ្តការនៅវេទិកាពហុភាគី ប្រទេសទាំងពីរបានឯកភាពលើការបន្តសហការយ៉ាងស្អិតរមួត គាំ​ទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនានា ពិសេសគឺអ.ស.ប។ យើងខ្ញុំបានអះអាងដែរថា នឹងបន្តសហការ​ ដើម្បីឥណ្ឌាបង្កើនថែមទៀតនូវទំនាក់ទំនងនិងការតភ្ជាប់លើគ្រប់វិស័យជាមួយអាស៊ាន។ លើកកំពស់​សារ​សំខាន់នៃការរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍។ ដោះស្រាយជំលោះ​ដោយសន្តិវិធី ផ្អែកទៅលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់​សមុទ្រឆ្នាំ១៩៨២ (UNCLOS)”។

ប្រធានរដ្ឋលោក Tran Dai Quang ជឿជាក់ថា ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ឥណ្ឌា នឹង​ប​ន្តអភិវឌ្ឍន៍ដោយចីរភាព ស៊ីជំរៅ ដើម្បីផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីរ រួមវិភាគទានយ៉ាងសកម្មទៅក្នុងសន្តិភាព ស្ថរិភាពនិងវឌ្ឍនភាពក្នុងតំបន់និងលើពិភពលោក។

នាព្រឹកថ្ងៃទី ៤ មិនា ប្រធានរដ្ឋ លោក Tran Dai Quang និងលោកជំទាវបានទៅសាកសួរសុខទុក្ខសារមន្ទីរ Nehru ជួបសំណះសំណាលជាមួយមជ្ឈដ្ឋានអ្នកនយោបាយសាស្ត្រាចារ្យអ្នកស្រាវជ្រាវ និស្សិតឥណ្ឌា។ ថ្លែងមតិនៅទី​នេះ​ លោក Tran Dai Quang បានលើកច្បាស់ថា៖

«ជំរុញការផ្សាភ្ជាប់សហប្រតិបត្តិការខាងសមុទ្រ ហើយចាត់ទុកនេះគឺជាវិស័យគន្លិះមិនត្រឹមតែក្នុងទំនាក់ទំនងទ្វេ​ភាគីប៉ុណ្ណោះទេថែមទាំងចំពោះសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍនៅសមុទ្រឥណ្ឌានិងអាស៊ី-ប៉ាស៊ីហ្វិក។ ភាគីទាំង​ពីរតាំងតែផ្លាស់ប្តូរព័ត៌មានចែករំលែកបទពិសោធន៍លកសាងសមត្ថភាពក្នុងការដោះស្រាយបញ្ហាសន្តិសុខ​លើ​សមុទ្រ សហការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្របៃតងតាមរយៈការតភ្ជាប់នាវាចរណ៍និងកំពង់ផែរសមុទ្រ ការពារសមុទ្រនិងប្រើប្រាស់ចីរភាពប្រភពធនធានសមុទ្រ ខំប្រឹងប្រែងកសាងសណ្តាប់ធ្នាប់លើសមុទ្រ ដោះស្រាយជំលោះ​ដោយសន្តិវិធីដោយឈរលើច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២​។​»

នារសៀលថ្ងៃទី ៤ ខែមិនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវបានអញ្ជើញបញ្ចប់ប្រកបដោយ​ជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ ឋនៅឥណ្ឌា ចាប់ពីថ្ងៃទី ២ ដល់ទី ៤ មិនាឆ្នាំ ២០១៨ ចាប់ផ្តើមដំណើរ​ទស្សនកិច្ចថ្នាក់រដ្ឋនៅបង់ក្លាដែសតាមសេចក្តីអញ្ជើញរបស់បុ្រធានាធិបតីបង់ក្លេដែស លោក Mohammad ​Abdul Hamid៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ