10/05/2015 16:35 GMT+7 Email Print Like 0

សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅរុស្ស៊ី

បន្តសកម្មភាពនានាក្នុងក្របខ័ណ្ឌដំណើរទៅបំពេញទស្សនកិច្ចនៅ​រុស្ស៊ី នាយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៥​ប្រធាន​រដ្ឋវៀតណាម លោក Truong Tan Sang រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់​ និងដំណាងប្រទេស​នានា​បាន​ចូល​រួមពិធីជប់លៀង ​អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០នៃទិវាជ័យ​ជំនះលើពួកហ្វា​ស៊ីស​របស់​ប្រធានាធិបតី​​រុស្ស៊ី ​លោក Vladimir Putin។ មុននោះ នាថ្ងៃនេះដែរ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ​​បានមានជំនួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅរុស្ស៊ី។ ​ជូនដំណឹងអំពី​បណ្ដា​ចំណុច​​លេចធ្លោនៃស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងយថាទស្សន៍សហប្រតិបត្តិការ​លើច្រើន​វិស័យ​រវាង​វៀត​ណាមនិងរុស្ស៊ី។ ទន្ទឹម​នឹងនោះ លោក Truong Tan Sang ក៏បានសម្ដែងគោលបំណងថា៖ ​បណ្ដា​អាជីវករ​សហគមន៍​ជនវៀតណាមនៅទីនេះ បន្តរួមវិភាគទានជាច្រើនថែមទៀតអោយសហគមន៍ប្រទេស​សាម៉ី ​ជា​ពិសេស​គឺត្រូវគោរពបណ្ដាកិច្ចសន្យា​ពាណិជ្ជកម្មជាមួយដៃគូផងដែរ៕ 
 
តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ