នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងប្រធានសភាជាន់ទាប់ម៉ាឡេស៊ី
លោកTan Sri Datuk Seri Utama Pandikar Amin bin Haji Mulia
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួប សន្ទនាជាមួយប្រធានសភាជាន់ទាបម៉ាឡេស៊ីលោក Tan Sri Datuk Seri Utama Pandikar Amin bin Haji Mulia។ នៅទីនេះ លោក Nguyen Tan Dung បានសង្កត់ ធ្ងន់ថា ការដែលប្រទេសទាំងពីរបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជារបត់សំខាន់មួយ ដែលសរឲ្យឃើញការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ីតាំងពីពេលដែលភាគីទាំងពីរបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ១៩៧៣មក។ លោកប្រធានសភាជាន់ទាបម៉ាឡេស៊ីបានអះអាងថា នឹងលើកទឹកចិត្តសមាជិកសភាម៉ាឡេស៊ីមានសកម្មភាពជាងទៀតសំដៅអនុវត្តប្រកបដោយប្រសិទ្ធិភាពទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ក៏នាព្រឹកថ្ងៃដដែល លោក Nguyen Tan Dung បានអញ្ជើញចូលរួមជំនួបសន្ទនាជាមួយសមាជិកនៃក្លិបអាជីវករអាស៊ាន (ABC) និងសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗមួយចំនួនរបស់ម៉ាឡេស៊ី។នៅទីនេះ លោក Nguyen Tan Dung បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលស្វាគមន៍និងបង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិនម៉ាឡេស៊ី វិនិយោគិនអាស៊ានក៏ដូចជាវិនិយោគិនបរទេសនិយាយរួមស្វែងរកឱកាស ជំរុញកិច្ចសហប្រតិបតិ្តការវិនិយោគ ផ្លាស់ប្ដូរពាណិជ្ជកម្មនិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធិភាពយូរអង្វែងនៅវៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម