26/03/2018 10:11 GMT+7 Email Print Like 0

សកម្មភាពរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នៅខេត្ត Quang Nam


  លោកនាយករដ្ឋមន្ត្រីទៅទស្សនារោងចក្រ THACO

នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០១៨ ​នៅមណ្ឌលឧស្សាហកម្មមេកា​និករ​ថយន្ត Chu Lai – Truong​ Hai ចំណុះ​មណ្ឌល​សេដ្ឋកិច្ច​បើកទូលាយ ​Chu Lai ខេត្ត Quang Nam​ ភាគកណ្ដាលវៀតណាម​ នាយក​រដ្ឋមន្ត្រីលោ​ក Nguyen Xuan Phuc បានអ​ញ្ជើញ ចូលរួមពិធីបើកសម្ពោធរោងចក្រ​ផលិត​រថយន្ត Thaco Mazda របស់ក្រុមហ៊ុ​ន​រថយន្ត Truong​ Hai (THACO)។ ថ្លែងមតិនៅទីនេះ ​លោក Nguyen Xuan Phuc បានអបអរ​សាទរ​សម្ព័ន្ធក្រុមហ៊ុន THACO ​និងសម្ព័ន្ធក្រុមហ៊ុន Mazda​ របស់ ជប៉ុន ដែលបានសម្រេចការកសា​ងរោង​ចក្រផ​លិតរ​ថយន្ត Mazda ទំនើប​បំផុត​ នៅតំបន់អាស៊ីអាគ្នេយ៍។​ នេះជាព្រឹត្តិការណ៍មានអត្ថន័យធំ​ធេង ​ដោយគូសសញ្ញា ​នូវការ​អភិវឌ្ឍ​របស់​ THACO និងខេត្ត Qua​ng Nam។
​ 
នាព្រឹក​ថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក​ Nguyen Xuan Phuc បានអញ្ជើញ ចូលរួមពិធី​បើក​សម្ពោធខ្សែផ្លូវ​នាវាចរណ៍​អន្តរជាតិ​ជប៉ុន- Chu La​i។ មុននោះ នាយប់ថ្ងៃទី២៤ ខែមី​នា នៅទីក្រុង Hoi ​An ខេត្ត Quan​g Nam លោក​ Nguyen Xuan Phuc បានចូលរួមពិធីរំលឹក​ខួបលើកទី១០នៃទិ​វាបង្កើតទី​ក្រុង Hoi An។ ក្នុង​ឱកាស​នេះ លោកនា​យករដ្ឋ​មន្រ្តីបាន​ចែករំលែកទស្សនៈវិ​ស័យស្ដីពីការ អភិវឌ្ឍ​ទីក្រុង​ Hoi An ថា៖

 
 ពិធីរំលឹកខួបលើកទី១០ទិវាបង្កើ់តទីក្រុង Hoi An

“Hoi An ត្រូវខិតខំប្រឹងប្រែង​ក្លាយទៅជាទីក្រុងទេសចរណ៍បុរាណជួរមុខក្នុង តំបន់និងលើពិ​ភពលោក​។ ដោយ​សក្ដានុភាព​ ឧត្តមភាពនិងកិត្យានុ​ភាពរបស់ខ្លួន ពាណិជ្ជសញ្ញា H​oi An ជាទី​មកដល់គួរ​ឲ្យទាក់ទាញ​ក្នុងត្រី​កោណ​​បេតិកភណ្ឌ​ វប្បធម៌ពិភពលោក Hue – Hoi An – My Son”។   
 
រួមជាមួយ​គ្នានោះ នាយករដ្ឋមន្រ្តីលោក​ Nguyen Xuan Phuc បានស្នើឲ្យ Hoi A​n ត្រូវដោះ​ស្រាយ​ឲ្យបាន​សម​ស្រប​នូវទំនាក់​ទំនង រវាងការអភិវ​ឌ្ឍសេដ្ឋកិច្ច ជាមួយ​ការរក្សា ការពារប​រិស្ថាននិងអភិរក្ស​វប្បធម៌​​ទៀតផង​៕

 

តាម VOV5 - ​វិទ្យុសម្លេ​ងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ